(ភ្នំពេញ)៖ ១៤ កុម្ភៈ ២០១៨ ដែលជា ទិវានៃក្តីស្រឡាញ់ វរសេនីទោ សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានី ភ្នំពេញរួមជាមួយក្រុមការងារ បាននាំគ្នាសម្តែងសកម្មភាពចែករំលែកក្តីស្រឡាញ់ ដែលក្រៅពីមានចំពោះឪពុកម្តាយបងប្អូន សាច់ញាតិក្រុមគ្រួសារមិត្តភក្តិនិងមិត្តរួមការងារ ជូនចំពោះចាស់ជរា១២គ្រួសាររស់នៅក្នុងតំបន់ផ្សេងគ្នា ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ តាមរយៈការចុះសួរសុខទុក្ខពួកគាត់ និងភ្ជាប់ជាមួយអំណោយក្នុងមួយគ្រួសារ ទទួលបានថវិកា១០ម៉ឺនរៀល អង្ករ២ការ៉ុង ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ ទឹកសុទ្ធ០២កេះ ទឹកដោះគោ០២កេះ មី០១កេះ និង សាច់ក្រក០១គីឡូក្រាម៕