Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ ថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា គឺមានតែគណបក្សយុវជនកម្ពុជា ដែលហែរក្បួនបោះឆ្នោត

14-02-2018 20:10

(ភ្នំពេញ)៖ នៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺមានតែគណបក្សយុវជនកម្ពុជាមួយប៉ុណ្ណោះ ដែលធ្វើសម្មភាពឃោសនាបោះឆ្នោត គឺនៅមូលដ្ឋានខេត្តត្បូងឃ្មុំ។ បើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលអង្គភាព Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បើតាម គ.ជ.ប នៅថ្ងៃនេះ នៅភូមិភាគដទៃទៀត មិនមានគណបក្សនយោបាយណាមួយហែរក្បួនឃោសនាបោះឆ្នោតទេ។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៥ថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានហិង្សា និងគ្មានបណ្តឹងណាមួយនោះទេ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ បាននិងកំពុងធ្វើឡើង ចាប់ពីថ្ងៃទី១០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ដោយឡែក ថ្ងៃទី២៤ ជាថ្ងៃស មិនអនុញ្ញាតឱ្យឃោសនាទេ និងថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត៕