(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា,លោក អាន គុន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា និងលោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ រដ្ឋសភាបិទសម័យប្រជុំវិសាមញ្ញ ក្រោយអនុម័តលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌដែលបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ រួមទាំងច្បាប់សំខាន់ៗមួយចំនួន

២៖ សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទិវានៃក្តីស្រឡាញ់នេះ សូមជនរួមជាតិទាំងអស់ផ្តល់ក្តីជូនឪពុកម្តាយ អ៊ុ ពូមីង បងប្អូន ក្រុមគ្រួសារ... ប៉ុន្តែយុវតីសូមកុំប្រគល់ខ្លួនឲ្យបុរសណាទាំងអស់

៣៖ ស៊ីម៉ាក់បន្ដរកឃើញទីតាំងអាវុធគីមីរបស់អាមេរិក ១២ទីតាំងថ្មីទៀត នៅក្នុងស្រុករមាសហែក ខេត្តស្វាយវៀង

៤៖ ប្រជាពលរដ្ឋ៩នាក់ ដែលរងផលប៉ះពាល់សុខភាព ដោយអាវុធគីមីរបស់អាមេរិក បានធូរស្បើយហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅឡើយទេ

៥៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានព្រះបន្ទូលថា មិនឱ្យគណបក្សហ៊្វុនស៊ិនប៉ិច មានការបែកបាក់ជាថ្មីឡើយ

៦៖ ក្រសួងការពារជាតិ ប្រជុំក្រុមការងារ Facebook ត្រួតពិនិត្យបញ្ហាពាក់ព័ន្ធនឹងកងទ័ព ដែលពលរដ្ឋរាយការណ៍ចូលទំព័រ Facebook សម្តេចតេជោ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ការធ្វើដំណើរជិត៤០០លានជើង ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅទូទាំងប្រទេសចិន អំឡុងពេលបុណ្យចូលឆ្នាំចិនឆ្នាំ​នេះ

២៖ កំណត់ត្រាថ្មី៖ កូរ៉េខាងត្បូងចាយលុយលើសមុនពីរដង ដើម្បី​ទទួល​ក្រុមប្រតិភូ និងអត្តពលិក​កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក...

៣៖ ប្រធានាធិបតីចិន​ ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន»

៤៖ សហរដ្ឋអាមេរិក​រំលែកកញ្ចប់​ថវិកាយោធា ទៅអភិវឌ្ឍន៍​ដ្រូន-ឡាស៊ែរ ដែលអាច​បាញ់កម្ទេចមីស៊ីលផ្លោង

៥៖ ព្រះស្វាមី​នៃម្ចាស់ក្សត្រី​ដាណឺម៉ាក សោយទិវង្គត​ក្នុង​ជន្មាយុ ៨៣វស្សា ក្រោយមន្ទីរពេទ្យ​បញ្ជូន​ទ្រង់​មក​រាជ្យ​វាំងវិញ ដោយ​អស់សង្ឃឹម​ព្យាបាល

៦៖ ព្រះស្វាមី​នៃម្ចាស់ក្សត្រី​ដាណឺម៉ាក សោយទិវង្គត​ក្នុង​ជន្មាយុ ៨៣វស្សា ក្រោយមន្ទីរពេទ្យ​បញ្ជូន​ទ្រង់​មក​រាជ្យ​វាំងវិញ ដោយ​អស់សង្ឃឹម​ព្យាបាល

៧៖ វិភាគ​អន្តរជាតិ៖ តើ​នេះ​ជា​យុគសម័យ​នៃ​ការបង្រួបបង្រួម​កូរ៉េទាំងពីរ មែនឬទេ? ៕