(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង ម៉ាក GRONSAN (គ្រូនសាន្ត) ដែលជាផលិតផលនាំចូលមកពីប្រទេសកូរ៉េ នៅថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៨នេះបានប្រកាសជាផ្លូវការនូវឯកអគ្គរាជទូតសុឆន្ទៈ តំណាងឲ្យផលិតផលរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយបានជ្រើសរើសយកតារាសម្ដែង និងជាតារាចម្រៀង លោក យ៉ែម សំអូន ជាអ្នកតំណាងនៃភេសជ្ជៈមួយនេះ។
លោក គីម ជុងហ៊ី អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ម៉ាក GRONSAN បានថ្លែងឲ្យដឹងថា លោកបានឃើញសក្តានុពលទីផ្សារល្អនៃភេសជ្ជៈប៉ូវកំលាំង នៅក្នុងប្រទេសកម្ពុជា នឹងដោយសារខ្ញុំចង់យកចិត្តទុកដាក់ អំពីសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់ និងការជ្រើសរើសភេសជ្ជៈប៉ូវកម្លាំង ដែលមានគុណភាពនៅលើទីផ្សារនោះ ដូច្នេះលោកមានសេចក្តីរីករាយណាស់ ក្នុងការណែនាំ ភេសជ្ជៈប៉ូវកម្លាំង ម៉ាក GRONSAN (គ្រូនសាន្ត) ដែលជាភេសជ្ជៈប៉ូវកម្លាំង មួយដែលមានគុណភាពខ្ពស់បំផុត ក្នុងចំណោមភេសជ្ជៈប៉ូវកម្លាំង បើប្រៀបធៀបពី គុណភាព សុវត្ថិភាពនិងរសជាតិ ហើយដែលត្រូវបានផលិត នៅក្នុងប្រទេសកូរ៉េដោយរោងចក្រ Haitai HTB Co. , Ltd (ហេ ថេ អេចធីប៊ី ខូអិលធីឌី) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន LG Household & Health Care Co.,Ltd (អិល ជី ហាវហូល អែន ហែលឃែ ខូអិលធីឌី)។
លោកបន្តថា មនុស្សជាច្រើនបានគិតថា ការទទួលទានភេសជ្ជៈប៉ូវកំលាំង គឺមិនមានសុវត្ថិភាពសំរាប់ សុខភាពទេ ដោយបារម្មណ៍ទាក់ទងទៅនឹង ជាតិកាហ្វេអ៊ីននិងជាតិស្ករ ដែលមាននៅក្នុងភេសជ្ជៈប៉ូវកំលាំង, ប៉ុន្តែលោកចង់បញ្ជាក់ថានេះ គឺមិនមែនជាការពិតនោះទេ សម្រាប់ ភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) របស់យើង ដោយសារតែគោលការណ៍ជាផ្លូវការ របស់រដ្ឋបាលចំណីអាហារ និងឱសថ នៃសហរដ្ឋអាមេរិក (The United State of America’s Food and Drug Administration) គឺចែងថា ជាតិកាហ្វេអ៊ីនគឺមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់បានរហូតដល់ទៅ ៤០០mg ក្នុងមួយថ្ងៃ, ចំណែកភេសជ្ជៈប៉ូវកំលាំង Gronsan មានជាតិកាហ្វេអ៊ីន តែ ៨០mg (៨០មីលីក្រាម) ប៉ុណ្ណោះក្នុងមួយកំប៉ុង។ បើយោងតាមសមាគម បេះដូងអាមេរិក (AHA) ជាតិស្ករអតិបរមាបន្ថែមទៀត ដែលអ្នកគួរតែបរិភោគនៅក្នុងមួយថ្ងៃសំរាប់ បុរសគឺ ១៥០ កាឡូរីក្នុងមួយថ្ងៃ ដែលស្មើនឹង ៣៧,៥ ក្រាមឬ ៩ ស្លាបព្រាកាហ្វេ សំរាប់នារី គឺ ១០០កាឡូរីក្នុងមួយថ្ងៃ ដែលស្មើនឹង ២៥ក្រាមឬ៦ ស្លាបព្រាកាហ្វេ។ ចំណែកភេសជ្ជៈប៉ូវកំលាំង Gronsan មានជាតិស្ករតែ ៣០g (ក្រាម) ប៉ុណ្ណោះក្នុងមួយកំប៉ុង។
ដោយឡែក លោក យ៉ែម សំអូន បានបញ្ជាក់ថា លោកសម្ដែងក្ដីរីករាយ ដែលបានក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ ភេសជ្ជៈប៉ូវកម្លាំង ម៉ាក GRONSAN (គ្រូនសាន្ត) របស់ប្រទេសកូរ៉េ ប្រចាំនៅកម្ពុជា ដោយលោកនឹងប្ដេជ្ញាធ្វើយ៉ាងណា ដើម្បីឲ្យផលិតផលមួយនេះ មានការទទួលស្គាល់ជាទូទៅ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ តាមរយៈកម្មវិធីប្រគំតន្ត្រីនានា និងការងារមនុស្សធម៌ជាដើម។ លោកថា នេះជាលើកទី១ ដែលលោកបានក្លាយជាតំណាងរបស់ផលិតផលមួយ ខណៈដែលពីមុនមក លោកមិនដែលក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ តំណាងឲ្យផលិតផល ណាមួយឡើយ។
លោក យ៉ែម សំអូន បន្តថា លោកបានទៅដល់ប្រទេសកូរ៉េ ដើម្បីពិនិត្យមើលរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង ម៉ាក GRONSAN ហើយឃើញច្បាស់នឹងភ្នែកថា ការទទួលទានភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) មួយកំប៉ុង ក្នុងមួយថ្ងៃគឺមានសុវត្ថិភាព (គឺមិនប៉ះពាល់សុខភាពទេ) ដោយសារវាមានជាតិកាហ្វេអ៊ីនតែ ៨០mg (៨០មីលីក្រាម) និងជាតិស្ករតែ ៣០g (ក្រាម) ប៉ុណ្ណោះក្នុងមួយកំប៉ុង។ មិនតែប៉ុណ្ណោះ ភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) មានគ្រឿងផ្សំជាច្រើនទៀត ដែលមានផលប្រយោជន៍ដល់សុខភាព អ្នកប្រើប្រាសដូចជា Red Gingseng (យិន សិនក្រហម) ដែលត្រូវបានគេជឿថា វាផ្តល់នូវការជម្រុញថាមពល បន្ថយកំរិតជាតិស្ករក្នុងឈាម និងបន្ថយកម្រិតកូឡេស្តេរ៉ុល, កាត់បន្ថយភាពតានតឹង, ព្យាបាលជំងឺទឹកនោមផ្អែម, Taurine (ថាវរីន) ត្រូវបានគេបង្ហាញថា មានអត្ថប្រយោជន៍ ចំពោះសុខភាពជាច្រើនដូចជា ការកាត់បន្ថយហានិភ័យនៃជំងឺ និងការជួយធ្វើឲ្យប្រសើរឡើង ក្នុងការលេងកីឡា ជាដើម។
សូមបញ្ជាក់ថា សារជាតិ Royal Jelly (រ៉ូយ៉ាល់ ជែលី) នៅក្នុង ភេសជ្ជៈប៉ូវកម្លាំង ម៉ាក GRONSAN មានអត្ថប្រយោជន៍ ដូចជាការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធភាពស៊ាំ រាំងរដូវនិងមានរោគសញ្ញាធ្លាក់ចុះអស់រដូវ ធ្វើអោយប្រសើរឡើងនូវកម្រិត Collagen (ខូឡាជេន) សម្រាប់ឲ្យស្បែកស្អាតអស្ចារ្យ, និង ធាតុផ្សំពិសេសបំផុតរបស់យើង នៅក្នុង Gronsan នោះគឺ "Glucuronolactone" (គ្លុយកូរ៉ូណូឡាក់តូន) ដែលវាជាអាថកំបាំងសម្ងាត់បំផុត ដែលធ្វើឲ្យរាងកាយមាំមួន (នោះគឺជាមូលហេតុដែលយើងបានប្រៀបធៀប ដោយការពិសារភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) គឺខ្លាំងជាងដំរីសារ) លើសពីនេះទៅទៀត, "Glucuronolactone" (គ្លុយកូរ៉ូណូឡាក់តូន) មានតួរនាទីការពារនិងធ្វើឲ្យថ្លើមខ្លាំងល្អ ហើយដូចដែលយើងទាំងអស់គ្នាបានដឹងថាថ្លើម មានសុខភាពល្អគឺជាផ្លូវកាត់ ដើម្បីមានរាងកាយស្វាហាប់ មាំមួនបន្ថែមទៀត៕