(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៥០៦គ្រឿង រកឃើញល្មើសច្បាប់៣៥៥គ្រឿង (ម៉ូតូ៥៧ភាគរយ) អប់រំ២០៤គ្រឿង និងផាកពិន័យ១៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,៣៥០គ្រឿង អប់រំ៤៥គ្រឿង និងផាកពិន័យចំនួន៦៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៥១២០គ្រឿង រកឃើញយានយន្តល្មើស ៧,៥៦២គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៤,៤០២គ្រឿង និងផាកពិន័យ ៣,១៦០គ្រឿង (ម៉ូតូ៨៧ភាគរយ)៕