(ភ្នំពេញ)៖ ថ្មីៗនេះ មន្ទីរពេទ្យ FV បានវះកាត់ដុំសាច់នៅចុងពោះវៀន «ដុំសាច់យក្ស» ដែលជាជំងឺពិបាកព្យាលបានរួចផុតពីគ្រោះថ្នាក់ នៃការស្លាប់ពីជំងឺមួយនេះ។
លោកវេជ្ជ. Phan Van Thai - ផ្នែកវះកាត់ទូទៅ គឺជាអ្នកធ្វើការវះកាត់ និងព្យាបាលផ្ទាល់ បានថ្លែងថា អ្នកជំងឺកើតជំងឺដុំសាច់នៅចុងពោះវៀន ហើយជាប្រភេទកាចទៀត ដុំសាច់ធំពេកបណ្តាលឱ្យលាតស្ទើរពេញមួយតំបន់ត្រកៀកតែម្តង ហើយមានការរាតត្បាតទៅ ប្លោកនោម បង្កទៅជាបូសអន្ទង់ចូលទៅបំផ្លាញក្រពេញប្រស្តាត។ ការវះកាត់យកដុំសាច់ទាំងមូល ដោយមានឈ្មោះហៅតាមពាក្យបច្ចេកទេសថា ការវះកាត់តំបន់ត្រកៀកទាំងមូល ព្រោះជាការវះកាត់ធំ មានហានិភ័យ និងប្រតិកម្មផ្សេងៗច្រើន ជាការខិតខំ និងពុះពារយ៉ាងខ្លាំងសម្រាប់ក្រុមវេជ្ជបណ្ឌិតវះកាត់ ក៏ដូចជា អាយុជីវិតរបស់អ្នកជំងឺផងដែរ។
អ្នកជំងឺឈ្មោះ T.S - មានអាយុ៧០ឆ្នាំ ជនជាតិខ្មែរ ធ្លាប់តែគិតថា ខ្លួនអស់សង្ឃឹមហើយ និងបណ្តោយទៅតាមព្រេងវាសនាដើម្បីរង់ចាំថ្ងៃស្លាប់មកដល់ប៉ុណ្ណោះ។ ក៏ប៉ុន្តែផ្ទុយមកវិញ អ្នកជំងឺខ្មែរម្នាក់ គឺ លោក T.S ហាក់ដូចជា បានរួចផុតពីក្តីស្លាប់ ហើយមានជីវិតរស់ឡើងមកវិញ ក្រោយពេលបានធ្វើការវះកាត់រួចរាល់នូវដុំសាច់ដ៏ធំនៅចុងពោះវៀន ដែលកម្រជួបប្រទះ។
លោក T.S បានថ្លែងថា មុនពេលមកព្យាបាលនៅមន្ទីរពេទ្យ FV លោកធ្លាប់បានទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យធំមួយ នៅប្រទេសថៃ ហើយវេជ្ជបណ្ឌិតនៅទីនេះ បានធ្វើរោគវិនិច្ឆ័យថា លោកកើតជំងឺមហារីកចុងពោះវៀន រួចហើយក៏បានធ្វើការបាញ់កាំរស្មី និងមានវេជ្ជបញ្ជាឲ្យធ្វើការវះកាត់ដើម្បីព្យាបាល ព្រមទាំងវះកាត់ចុងពោះវៀន-ទ្វារធំទាំងមូលរួចហើយដាក់ទ្វារធំ (រន្ធគូថ) មកខាងក្រៅជាលក្ខណៈសិប្បនិម្មិតរហូតអស់មួយជីវិត ប៉ុន្តែដោយសារក្នុងចិត្តភ័យខ្លាចហើយបានបដិសេធរួចហើយ ក៏ត្រឡប់មកផ្ទះវិញតែម្តង។
លោក T.S បានបន្តថា ក្រោយពេលធ្វើការព្យាបាលបានចំនួន១០ថ្ងៃ សុខភាពរបស់លោកក៏បានប្រសើរឡើងមួយភាគដែរ។ លោកបានរួចផុតក្តីស្លាប់ហើយ តែក្នុងចិត្តនៅខ្វល់ខ្វាយព្រោះដុំសាច់យក្ស កំពុងនៅក្នុងខ្លួននៅឡើយ ហើយវានឹងធ្វើទុក្ខលោកទៀត។ តែទោះជាយ៉ាងណា ការវះកាត់យកដុំសាច់ទាំងមូលមិនមែនជាបញ្ហាងាយស្រួលទេ អាចបង្កជាហានិភ័យ និងធ្វើឱ្យអ្នកជំងឺស្លាប់បាន ឬអាចយកមិនអស់នូវដុំសាច់នោះក៏ថាបាន រូចហើយត្រូវធ្វើទ្វារធំ (រន្ធគូថ) និងផ្លូវនោមសិប្បនិម្មិតរហូតអស់មួយជីវិត។
បច្ចុបន្ននេះ ស្ថានភាពសុខភាពរបស់លោក T.S បានប្រសើរវិញច្រើនហើយ លោកបានចែករំលែកថា «ការវះកាត់នេះបានជោគជ័យ ហើយខ្ញុំសូមអរគុណ និងដឹងគុណចំពោះលោកវេជ្ជ. Thai ហើយអារម្មណ៍របស់ខ្ញុំនៅពេលនេះ គឺមានតែវេជ្ជ.Thai តែប៉ុណ្ណោះ ។ មុនពេលមកពេទ្យ FV ខ្ញុំក៏មិនទាន់ជឿទុកចិត្តប៉ុន្មានដែរ តែក្រោយពេលទទួលបានការព្យាបាល និងការថែទាំយ៉ាងអស់ពីចិត្តមក រូបខ្ញុំក៏បានផ្លាស់ប្តូរគំនិតវិញភ្លាមតែម្តង»។
ពេលបានសួរនាំពីមូលហេតុ ដែលលោកមិនបន្តការព្យាបាលនៅប្រទេសថៃទៀត លោក T.S បានបន្ថែមថា៖ «នៅពេលនោះខ្ញុំខ្លាចពេក ហើយខ្ញុំក៏មិនគិតថា ដុំសាច់នេះវាមានការវិវឌ្ឍន៍លឿន និងរាតត្បាតចូលទៅអវយវៈផ្សេងៗ ដល់ថ្នាក់នេះសោះ។ ម្យ៉ាងទៀត ក្រុមអ្នកបកប្រែភាសាខ្មែរ របស់មន្ទីរពេទ្យនៅថៃ ធ្វើការមិនអស់ពីចិត្ត ហើយយល់ខុសពីអ្វីដែលខ្ញុំចង់និយាយជាមួយវេជ្ជបណ្ឌិតផង។ ទាំងអស់នេះហើយគឺជាមូលហេតុដែលធ្វើឲ្យខ្ញុំមិនចង់ទៅបន្តការព្យាបាលនៅប្រទេសថៃទៀត»។
លោកបានបញ្ជាក់ថា៖ «ក្រុមគ្រួសារខ្ញុំបានស្គាល់ពេទ្យ FV យូរហើយ ព្រោះកាលមុនកូនប្រុសរបស់ខ្ញុំធ្លាប់បានទទួលការព្យាបាលនៅទីនេះដែរ។ ក្រោយពេលបានព្យាបាលរួចហើយ ខ្ញុំឃើញថាលោកវេជ្ជ Thai និងក្រុមបុគ្គលិកបានថែទាំអ្នកជំងឺយ៉ាងយកចិត្តទុកដាក់និងអស់ពីចិត្តតែម្តង ខ្ញុំមានភាពកក់ក្តៅនិងជឿជាក់មែនទែន៕