(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជិត១០០នាក់ បានចូលរួមត្បាញក្រមា ដើម្បីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពីភពលោក ប្រវែង១,០០០ម៉ែត្រ នៅទីធ្លាសួនច្បារ នៃវាលព្រះមេរុ រាធានីភ្នំពេញ។ ការត្បាញក្រមាដ៏វែងនេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹក រហូតដល់៩យប់ និងបន្តរហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រី លី សុខឆេង នាយកទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រៅពីមានការចូលរួមពីបុគ្គលិក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ជាអ្នកឧបត្ថម្ភធំក្នុងរៀបចំព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោកនេះផងដែរ។
លោកស្រី សុខឆេង បានថ្លែងថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាសប្បាយចិត្ត ដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ហើយយើងពិតជាមានមោទនៈភាព ដែលបានចូលរួមជួយកម្ពុជាឲ្យបំបែកឯតទគ្គកម្មពិភពលោកថ្មីនេះ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលវិនិយោគ ដោយកូនខ្មែរ១០០% ដែលសព្វថ្ងៃមានផលិតផលដូចជា៖ ស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ ភេសជ្ជៈអាយស៍ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកផ្លែឈើជូប និងទឹកសុទ្ធកម្ពុជា៕