(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋសភា បានបង្ហាញពីលទ្ធផលផ្លូវការ នៃកិច្ចប្រជុំសភាវិសាមញ្ញ នីតិកាលទី៥ ឆ្នាំ២០១៨ ដោយអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងនោះមានវិសោធនកម្មរដ្ឋធម្មនុញ្ញ, សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-វៀតណាមផងដែរ។
សូមអានខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការរដ្ឋសភា ដូចខាងក្រោម៖