Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រួសារបងប្អូនអតីតយុទ្ធជនកម្ពុជាចំនួន២០០គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង បានទទួលលំនៅដ្ឋាន និងដីសម្រាប់បង្កបង្កើនផល ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

14-02-2018 13:11

(ស្វាយរៀង)៖ ផ្ទះចំនួន២០០ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារយោធិន នគរបាល គ្រួសារអតីតយុទ្ធជន ពលី ពិការ និងមរណៈ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជួបសំណេះសំណាល សួសុខទុក្ខ និងប្រគល់ជូនដល់បងប្អូនស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ តំណាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីជាច្រើននាក់ផ្សេងទៀត។

សម្រាប់បងប្អូនមួយគ្រួសារ ទទួលបានផ្ទះ១ខ្នង និងដីសម្រាប់បង្កបង្កើនផលទំហំ ៤០មx៥០ម ព្រមទាំងទទួលបានកូនស្វាយមួយគ្រួសារ៥ដើម, អង្ករ៥០គីឡូក្រាម, គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀតផងដែរ៕