(ភ្នំពេញ)៖ បន្ទាប់ពីអនុម័តទាំងស្រុងលើ សេចក្តីព្រាងសំខាន់ៗចំនួន៣រួចហើយនោះ នៅវេលាម៉ោង១១៖១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម ដែលជារបៀបវារៈចុងក្រោយនៃអង្គប្រជុំវិសាមញ្ញ នៅថ្ងៃនេះ។
ការអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញរបស់រដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានកូរ៉ុមជាសមាជិករដ្ឋសភាសរុបទាំងអស់១២៣រូប។ សមាជិករដ្ឋសភាទាំង១២១រូប បានអនុម័តគាំទ្រដល់កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម៕