(ភ្នំពេញ)៖ ផលិតផលអាហារបំប៉ន សម្រាប់កុមារ និង ផលិតថែរក្សាសុខភាពស្បែកមាតានិងទារក ពីប្រទេសបារាំង កំពុងទទួលបានការគាំទ្រខ្ពស់ ក្នុងទីផ្សារកម្ពុជា ខណៈប្រាក់ចំណូលពលរដ្ឋកម្ពុជា ក៏មានកំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។
ផលិតផលដែលបានចូលមកកម្ពុជា និងកំពុងវាយលុកទីផ្សារនេះ ជាផលិតផលឯកទេសនៅប្រទេសបារាំង ដែលមានអាយុកាលជាង៤០ឆ្នាំមកហើយ និងវត្ដមាននៅបណ្ដាប្រទេសជាច្រើនទៀត នៅលើពិភពលោក ហើយទទួលបានការគាំទ្រពីសំណាក់មាតាបិតាជាច្រើនផងដែរ ។
ក្នុងឱកាសសិក្ខាសាលា បង្ហាញពីរបៀបថែទាំកូន ដល់ស្ត្រីជាមាតា ពីលោក មីស៊ែល សឺបង់ Michel Sebban) វេជ្ជបណ្ឌិតឯកទេសផ្នែកទារក កុមារ ស្ត្រីមកពីបារាំង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយក្រុមហ៊ុន មេស្យុង អឺរ៉ុប( Maison D'europe) នៅផ្លូវសុធារស ដែលនាំចូលផលិតផលឯកទេសថែរក្សានិងការពារស្បែក ម៉ាក បៃអូលែន (Biolane), ផលិតផលថែរក្សាសុខភាព និងអាហារបំប៉ន ម៉ាក ប៉េឌីយ៉ាឃីត (Pediakid)។
លោកវេជ្ជបណ្ឌិត មីស៊ែល សឺបង់ បានថ្លែងឲ្យដឹងថា ការថែទាំទារក និងកុមារ ឲ្យលូតលាស់បានល្អ គឺជារឿងមួយពិបាកណាស់ ពេលខ្លះគេសង្កេតឃើញថាឪពុកម្ដាយមានរូបភាពធំៗខ្ពស់ៗ តែពេលកូនពួកគាត់បែរជាទាបៗនិងមានមាឌតូចៗ ។ កត្តាទាំងនោះ អាចបណ្ដាលមកពីការផ្ដល់អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ ទៅតាមការលូតលាស់សរីរាង្គរបស់កូនពួកគាត់ ។
លោកបន្តថា «ចំពោះផលិតផល Pediakid ជាអាហាបំប៉នសុខភាព បែបធម្មជាតិ និងជាផលិតផលដែលមានការពេញនិយម និងទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង និងមានលក់នៅបណ្ដាប្រទេសច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងមានការទទួលស្គាល់គុណភាព ពីសំណាក់អ្នកប្រើប្រាស់ផងដែរ ។ដោយគិតគូរពីសុខភាព និងតម្រូវការផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ ទើបក្រុមហ៊ុន Maison D'europe នាំចូលនូវផលិតផល Biolane, Pediakid និងSanBenedetto ក្រោមកិច្ចព្រមព្រៀងផ្ដាច់មុខជាមួយក្រុមហ៊ុនធំ នៅក្រៅប្រទេស បារាំង និងអ៊ីតាលី។
លោកស្រី ច័ន្ទ ដាលីស អ្នកគ្រប់គ្រងផ្នែកទីផ្សារ ហាង មេស្យុង អឺរ៉ុប បានឲ្យដឹងថា «ចាប់តាំងពីខ្ញុំយកផលិតផលនេះ មកកាន់ទីផ្សារកម្ពុជា ឃើញថាកំណើននៃការលក់ បានចាប់ផ្ដើមកើនឡើងបន្តិចម្ដងៗ និងមានការទទួលស្គាល់ជាបន្តបន្ទាប់ ពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ។ដោយសារតែគុណភាពខ្ពស់ និងមានប្រភពផលិតផល ពិសេសបានឆ្លងកាត់ពិសោធន៍នៃប្រទេសបារាំង ដែលមានស្ដង់ដារខ្ពស់បំផុត និងការត្រួតពិនិត្យហ្មត់ចត់»។
ដោយសារតែកំណើន នៃអ្នកប្រើប្រាស់កើនឡើងជាបន្ដបន្ទាប់ នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងពង្រីកការចែកចាយ ទៅតាមបណ្ដាខេត្ដ នានា ដែលមានសក្ដានុពល ដើម្បីសម្រួលដល់ស្ដ្រី ជាមាតាទូទាំងប្រទេស ដែលមានចង់បាននូវផលិតផលល្អមានគុណភាព ដែលអាចជួយរូបគាត់ និងកូនគាត់មានស្បែកស្អាត និងមានការលូតលាស់បានល្អ។
លោកស្រីបន្តថា ផលិតផលនេះ មានគុណភាពខ្ពស់ មានតម្លៃសមរម្យ បើប្រៀបធៀបជាមួយនឹងផលិតផលមានគុណភាពធម្មតា ហើយបើធៀបនឹងប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឃើញថាប្រជាពលរដ្ឋជាច្រើន អាចមានលទ្ធភាពទិញយកទៅប្រើប្រាស់ ពីក្នុងកំឡុងពេលមានផ្ទៃពោះ រហូតដល់កូនធំ។
លោកស្រីថា ដោយសារការជោគជ័យនៃការលក់ផលិតផល កំណើននៃការលក់ផលិតផល ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុននឹងត្រៀមនាំយកមកនូវផលិតផលថ្មីបន្ថែមទៀត ពិសេស ទាក់ទងនឹងសុខភាពមាតាបិតា ផ្ទាល់មកចរាចរណ៍លើទីផ្សារកម្ពុជា ៕