(ភ្នំពេញ)៖ នៅមុនកិច្ចប្រជុំពេញអង្គវិសាមញ នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភានឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយទៀត ដើម្បីពិចារណាសម្រេចដាក់សេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញទាំង៥មាត្រា ទៅក្នុងកិច្ចប្រជុំវិសាមញ្ញ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភាផងដែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរៀបចំកែប្រែថ្មីចំនួន៥មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ជាមួយនឹងសេចក្តីព្រាងច្បាប់ចំនួន៣ទៀត។ សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ បានកែប្រែជាថ្មីនូវមាត្រាមួយចំនួនដូចជា មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី៕