(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះទីតាំងក្រុមហ៊ុន First Cambodia នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានរលត់ទៅវិញទាំងស្រុងហើយ នៅវេលាម៉ោងប្រមាណ០៩៖២០នាទី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១៣គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា សម្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន១៣គ្រឿង ដែលបានចេញអន្ដរាគមន៍ជួយសង្គ្រោះនោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង និងក្រុមហ៊ុនស្រាបៀកម្ពុជា១គ្រឿងផងដែរ។
ដោយឡែក សម្រាប់មូលហេតុជំហ៊ានដំបូង ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីឆ្លងចរន្ដអគ្គិសនី។ យ៉ាងណាមិញសម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែខូចខាតសម្ភាររបស់ក្រុមហ៊ុនចំនួនប៉ុណ្ណោះ៕