កីឡាការិនីកម្ពុជាពីររូបទទួលបាមេដាយមាស និងប្រាក់ ក្នុងព្រឹត្តិការប្រកួតប្រណាំងទោចក្រយានជើងឯកអាស៊ី នៅមីយ៉ាន់ម៉ា
13-02-2018 21:01
(ភ្នំពេញ)៖ កីឡាការិនីកម្ពុជាពីររូបទទួលបានមេដាយមាស និងមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទោចក្រយានជើងឯកអាស៊ី នៅប្រទេសមីយ៉ាន់ម៉ា លើវិញ្ញាសា «Individual Time Trail Women Master»។ ការប្រកួតនេះ មានកីឡាការិនីមកពីប្រទេសចំនួន២៤ ចូលរួលប្រកួតប្រជែង។
កីឡាការិនីដែលទទួលបានមេដាយនេះរួមមាន៖ កីឡាការិនី ហេង ស៊ីវឡាង ទទួលបានមេដាយមាស និងកីឡាការិនី ហេង ស៊ីវហ្គិច ទទួលបានមេដាយប្រាក់។
ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកជោគជ័យនេះ ជាមោទនភាពមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយបានបង្ហាញអំពីការរីកចម្រើនលើវិស័យកីឡា ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕