Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ (Video inside)

13-02-2018 20:10

(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា,លោក អាន គុន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា និងអ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ចំណាត់ការលើរថយន្តតទ្រុងខុសបច្ចេកទេស៖ សម្តេចតេជោ ហ៊ុន សែន ចោទសួរមន្ត្រីថា ធ្វើតាមច្បាប់ ឬ ធ្វើតាមបទបញ្ជា?

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗថា ទណ្ឌិត សម រង្ស៊ី ជាមនុស្សបំបែកបំបាក់ជាតិ និងមិនលើកលែងទោសឲ្យសារជាថ្មីនោះទេ

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រការចរចារវាងបងប្អូនកូរ៉េទាំងពីរ និងស្នើសុំប្រទេសដទៃកុំព្យាយាមរារាំង

៤៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីៗកុំឲ្យប្រគល់ខ្លួនប្រាណ ទៅឲ្យបុរសណាទាំងអស់នៅថ្ងៃ១៤ កុម្ភៈ ព្រោះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះឡើយ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំមើលព័ត៌មាន Fresh News ឃើញនាយកសាខាសាលាវេស្ទើនម្នាក់ធ្វើអត្តឃាតព្រោះតែជំងឺ, សូមចូលរួមសោកស្ដាយចំពោះគ្រួសារសព»

៦៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធរកវិធីបញ្ចុះថ្លៃដើម ក្នុងការផលិតស្រូវរបស់កសិករ ប៉ុន្តែមិនត្រូវឲ្យធ្លាក់គុណភាពអង្ករឡើយ!

៧៖ ចៅស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន ២នាក់ទទួលបានពានមាស ក្នុងការប្រកួតមហោស្របសិល្បៈអាស៊ីប៉ាស៊ីហ្វិក ប្រមូលផ្ដុំសិល្បករវ័យក្មេង១០ប្រទេស

៨៖ ប្រមុខរាជរដ្ឋាភិបាល ស្នើប្រជាពលរដ្ឋធ្វើដំណើរដោយការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម

៩៖ក្រុមហ៊ុន GRAB សម្រេចដកប្រាក់ ១ដុល្លាររាល់ការធ្វើដំណើររបស់អតិថិជន ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះកុមារកម្ពុជា

១០៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលរបស់ព្យុះសាន់បា នឹងធ្វើឱ្យមានភ្លៀងកក់ខែពីតិចទៅមធ្យម នៅរាជធានី-ខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២២ ខែកុម្ភៈ!

* ព័ត៌មានអន្តរជាតិ (World News)

១៖ លោក មូន ជែអ៊ីន មិនទាន់ឆ្លើយតបទៅ លោក គីម ជុងអ៊ុន វិញឡើយថា លោកនឹងទៅទីក្រុងព្យុងយ៉ាង ឬក៏មិនទៅ

២៖ លោក ឌូតឺតេ បញ្ជាឲ្យទាហានកុំសម្លាប់ស្ត្រីឧទ្ទាម គ្រាន់តែបាញ់ឲ្យចំចំណុចមួយ... ទៅបានហើយ ដែលបទបញ្ជានេះរងការរិះគន់ និងថ្កោលទោសយ៉ាងគំហុក!

៣៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ទ្វារចរចាបើកចំហជានិច្ចសម្រាប់កូរ៉េខាងជើង ហើយចង់ចរចា ឬមិនចរចា ក៏អាស្រ័យលើកូរ៉េខាងជើងដែរ

៤៖ លោក ពូទីន និង ត្រាំ ពិភាក្សាគ្នាតាមទូរស័ព្ទស្តីបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយរុស្ស៊ីបង្ហាញជំហរគាំទ្រប៉ាឡេស្ទីនឥតងាករេ!

៥៖ មេបក្សប្រឆាំងធំបំផុតនៅនូវែលសេឡង់ «ប្រកាសលាលែងពីតំណែង និងឆាកនយោបាយ» រួចទៅប្រកបមុខរបរថ្មី

៦៖ ក្តៅគគុក! តុលាការបង់ក្លាដែសសម្រេចទោស «ប្រហារជីវិតជនទំនើង ០៤ម្នាក់» ក្នុងករណីរំលោភ-សម្លាប់ និស្សិតច្បាប់ លើរថយន្តក្រុងដែលកំពុងបើកបរ

៧៖ លោក គីម ជុងអ៊ុន សន្យាថា នឹងប្រឹងប្រែងផ្សះផ្សាភាពវិជ្ជមាន ជាមួយកូរ៉េខាងត្បូង និងកោតសរសើរ ពីអ្វីដែលគណៈប្រតិភូរបស់លោកសម្រេចបាន! ៕