(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៦៤៨គ្រឿង រកឃើញល្មើសច្បាប់៧៣៧គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ៤១៩គ្រឿង និងផាកពិន័យ៣១៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៣,៧៧០គ្រឿង អប់រំ៣២៨គ្រឿង និងផាកពិន័យចំនួន២២៤គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៩៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥២,៦១៩គ្រឿង រកឃើញយានយន្តល្មើស ៧,២០៧គ្រឿង (ម៉ូតូ៧២ភាគរយ) ក្នុងនោះអប់រំ ៤,២៤០គ្រឿង និងផាកពិន័យ ២,៩៦៧គ្រឿង (ម៉ូតូ៨៧ភាគរយ)៕