(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ស្ដីពី បែបបទ និងនីតិវិធីនៃការនាំចូលឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ។ នេះបើតាមសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ប្រកាសនេះ មានគោលបំណង កំណត់អំពីបែបបទ និងនីតិវិធីនៃការនាំចូលឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ មកក្នុងព្រះរាជណាចក្រកម្ពុជា»។
សម្ដេចក្រឡាហោម បានបន្ថែមទៀតថា ប្រកាសនេះ មានគោលដៅលើកកម្ពស់ការគ្រប់គ្រង និងកំណត់អំពីគុណភាព ប្រសិទ្ធភាព ឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ។
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីប្រកាស ដែលមានខ្លឹមសារទាំងស្រុង៖