(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានរកឃើញអតិថិជនមានសំណាងទៅទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Manchester City (Man City) និងដើរកម្សាន្តនៅប្រទេសអង់គ្លេសចំនួន៧នាក់ បើគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្នុងចំណោមអតិថិជនទាំង៧រូប មានបួននាក់រស់នៅរាជធានីភ្នំពេញ ពីរនាក់មកពីប៉ៃលិន និងម្នាក់ទៀតមកពីខេត្តបន្ទាយមានជ័យ។

លោក សាន់ រ៉ាដូ អតិថិជនមានសំណាងម្នាក់ដែលរស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា លោកគឺអ្នកគាំទ្រក្លឹបបាល់ទាត់ManCity។ «ខ្ញុំមិនដែលហ៊ានស្រមៃផងថា បានទៅមើលការប្រកួតរបស់ ManCity នៅអង់គ្លេសដោយផ្ទាល់ និងបានទៅដើរលេងនៅអឺរ៉ុបអញ្ចឹង។ ខ្ញុំអរមែនទែន!»

លោក សាន សម្ផស្ស ដែលជានាក់មានសំណាងម្នាក់ទៀត ក៏បានឲ្យដឹងដែរថា «ខ្ញុំមានអារម្មណ៍ថារំភើបមែនទែន មិនដែលគិតថាខ្លួនឯង នឹងមានសំណាងបានទៅដើរលេងដល់ចក្រភពអង់គ្លេសនោះទេ ហើយថែមទាំងបានទៅជួបក្រុមបាល់ទាត់ដ៏ល្បីទៀតផង»

គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា បានប្រកាសយុទ្ធនាការណ៍នាំអតិថិជនរបស់ខ្លូនទៅកាន់ប្រទេសអង់គ្លេសសរុប ១០០រង្វាន់ កាលពី ថ្ងៃទី១៥ ខែមករានេះ។

ស្រាបៀរកម្ពុជា បានក្លាយជាដៃគូពាណិជ្ជកម្មផ្លូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ Man City ដែលជាក្លឹបបាល់ទាត់ដ៏ធំ និងជោគជ័យមួយនៅចក្រភពអង់គ្លេស ក្រោមពាក្យស្លោកថា «ដៃគូល្អឥតខ្ចោះ» កាលពីចុងឆ្នាំ២០១៧៕