(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បណ្តាញព័ត៌មាន Fresh News បានទទួលលិខិតមិត្តអ្នកអានមួយទៀត ដែលបង្ហាញអំពីទស្សនរបស់គេ ក្នុងការវិភាគចំពោះទង្វើរបស់ លោក សម រង្ស៊ី មេចលនាឧទ្ទាម «សង្គ្រោះជាតិ»។ លិខិតមិត្តអ្នកអាននេះ មានខ្លឹមសារទាំងស្រុងដូចតទៅ៖

«ប្រជាជនបានខិតខំតស៊ូរស់ បួសតាមជំនាន់គោរពតាមសាសនាប្រពៃណី ដេីម្បីរក្សា ជាតិសាសន៍ខ្មែរឱ្យបានគង់វង្ស រស់នៅក្នុងសន្តិភាព។ ដោយឡែកតែ សម សារី ស្លាប់ទៅនៅ សម រង្សុី ជាត្រកូលវល្លិ៍ពិស ចាក់ឫសទីណាបំផ្លាញ ទីនោះ។

ពូជសាសន៍ដែលខំប្រឹងតស៊ូឆ្លងកាត់សង្គ្រាមជោគជាំនៃការប្រកួតប្រជែងមនោគមន៍វិជ្ជា បានចំណាយអាយុជីវិតជិតពាក់កណ្តាលនៃប្រជាជន ទូទាំងប្រទេស។ នៅសល់ប្រមាណ ៤លាននាក់ នាឆ្នាំ ១៩៧៩ ករកេីតដល់ប្រមាណ ១៦ លាននាក់ នាឆ្នាំ ២០១៨ ពិតជាសមិទ្ធិផលគ្មានពីរនៃសន្តិភាព។

យុវជនជំនាន់ថ្មីវិភាគហេីយ មេីលឃេីញថា សម រង្សុី ជាធាតុបីសាចមិនអាចព្យាបាលជំងឺឆ្កួតបួនយ៉ាងដែលគួរអាណិតដល់ក្រុមគ្រួសារ និងមិត្តភក្តិថាមិនគួរមនុស្សម្នាក់នេះធ្លាក់ខ្លួន ជាយមបាលដែលតាមទារជីវិតប្រជាជនខ្មែរទៅវិញ។

ជាប្រជាជន ជាបញ្ញវ័ន្ត ជាអ្នកសិក្សាតាមដាន ជីវិត សម រង្សុី គឺមិនមានជោគវាសនាសុខសាន្ត ឫសំណាងបានធ្វេីពិធីបញ្ចុះសពនៅកម្ពុជាទេ ព្រោះប្រជាជនខ្លាចវល្លិពិសឆ្លងជំងឺឆ្កួតទាំងបួន។

ទីមួួយឆ្កួតសំដី និយាយមិនស្គាល់ធាតុ បង្ករញុះញង់ប្រឆាំងជាតិសាសន៍ បញ្ឆេះសង្គ្រាម ទីពីរឆ្កួតបរទេស ធ្វេីជាសេះសុីឈ្នួលទទួលបញ្ជា លុះនឹងពាក្យបញ្ចេីចបញ្ចេី ផ្ញេីរខ្លួនលេីដីបរទេសដូចបញ្ញេីក្អែក ទីបីឆ្កួតច្រណែន បត់បែនដូចពស់ រស់ដូចកង្កែប បែបទាល់ច្រកបកទៅជេរ Facebook ថាមិនយុតិ្តធម៌ ទីបួន ពួនអាត្មារៀនតម្រាបីសាច កាចព្រលឹងប្រឹងសងសឹក យកប្រជាជនជាចំណាប់ខ្មាំងនយោបាយ។

តេីទណ្ឌិក សម រង្សុី នៅមានមនសិកាអាចដឹងជាតិឫទេ បេីវង្វេងបួនទិស មោបាំងខ្លាំងដូចព្រលឹងចូលរូបហេីយនោះ?
សារនេះមិនប្រាថ្នាដាស់ព្រលឹងក្បត់ ឱ្យរកកំណេីតទេ គ្រាន់តែចង់ជូនទៅក្រុមគ្រួសារជួយរក្សាសព ត្រឡប់មកផ្ទះ គ្រាន់បានធ្វេីបុណ្យ ឧបដ្ឋានទៅកាន់សុគតិភពចប់កម្មបំណងជាវល្លិពិស និងផ្តល់ឱកាសឱ្យក្រុមគ្រួសារនិងវង្សត្រកូលកសាងសិរីសួស្តីនិងសុខសាន្តតរៀងទៅ។ “ខ្មែរអ្នកជា មិនសងសឹកគ្នា រស់ជាគ្រួសារ មេត្តា ករុណា មុទិតា ឧបេក្ខា”»៕

ដោយ៖ សន្តិភាព