(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញសម្ពោធអគារស្នាក់នៅ បញ្ចុះបឋមសិក្ខាសាលាសាងសង់អគារបាយរួម និងបិទវគ្គបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី១៨ នៅសាលានាយទាហាន ត្មាតពង ខេត្តកំពង់ស្ពឺ។
ពីធីនេះ មានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ នាទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមជានាយទាហានជំនាន់ក្រោយយ៉ាងច្រើនកុះករផងដែរ៕