(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា,លោក អាន គុន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា និងលោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចេតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណៈកម្មការស្រាវជ្រាវ រកហេតុផលនាំឲ្យសិស្សស្រីបោះបង់ការសិក្សា
២៖ សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងសុខាភិបាលពន្លឿនការ ធ្វើកោសល្យវិច័យ លើការរំលោភសេពសន្ធវៈចំពោះស្ត្រី ដើម្បីកុំឲ្យបាត់ភស្តុតាង
៣៖ រដ្ឋសភា កោះប្រជុំវិសាមញ នៅថ្ងៃ១៤ កុម្ភៈ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ កំណត់ទោសធ្ងន់លើ អ្នកប្រមាថព្រះមហាក្សត្រ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត
៤៖ សមាជិកហ្វ៊ុនស៊ិនប៉ិចមួយចំនួនដែលត្រូវបានបណ្តេញចេញ ដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញ ដើម្បីប្រឆាំងសេចក្តីសម្រេចរបស់សម្តេចក្រុមព្រះ
៥៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ ស្ត្រីខ្មែរនៅតែប្រឈមការរើសអើង ហិង្សា និងចំណាកស្រុកប្រថុយប្រថាន
៦៖ អគ្គិសនីកម្ពុជា គ្រោងផ្ដល់ថវិកា២០ម៉ឺនដុល្លារ និងឧបត្ថម្ភប្រចាំឆ្នាំ ១០ម៉ឺនដុល្លារ ដល់ក្រសួងការងារ សម្រាប់បណ្ដុះបណ្ដាលជំនាញអគ្គិសនីដល់យុវជន
៧៖ ព្រះរាជអាជ្ញាដឹកនាំសមត្ថកិច្ច ចុះបិទកន្លែងបញ្ចាំងកុន «Home Cinema» នៅខណ្ឌចំការមន ក្រោយរកឃើញភាពមិនប្រក្រតីនៅក្នុងបន្ទប់ មានដាក់សុទ្ធតែពូកដេកទៀត
៨៖ អ្នកវិភាគនយោបាយអន្តរជាតិដ៏ល្បី៖ អ្វីទៅប្រយោជន៍របស់កម្ពុជា ក្នុងទំនាក់ទំនងអន្តរជាតិនៅដើមសតវត្សរ៍ទី២១នេះ?
* ព័ត៌មានអន្តរជាតិ (World News)
១៖ រុស្ស៊ី៖ រកឃើញប្រអប់ខ្មៅទាំងពីរហើយ ខណៈតួយន្តហោះបែកខ្ញែករហូតដល់ជាង ២០០បំណែក!
២៖ សហរដ្ឋអាមេរិក «ផ្ញើសាររំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះទាំង ៧១នាក់ ដែលស្លាប់ក្នុងករណីធ្លាក់យន្តហោះរុស្ស៊ី»
៣៖ អគ្គលេខាធិការ UN សម្តែងក្តីសោកស្តាយ និងទុក្ខក្រៀមក្រំបំផុតចំពោះរុស្ស៊ី ក្នុងករណីធ្លាក់យន្តហោះស្លាប់មនុស្ស ៧១នាក់!
៤៖ ប្រតិភូកូរ៉េខាងជើង បានចាកចេញពីកូរ៉េខាងត្បូង ត្រឡប់ទៅកាន់មាតុភូមិខ្លួនវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ
៥៖ លទ្ធផលស្ទង់មតិ៖ ភាគច្រើននៃប្រជាជនកូរ៉េខាងជើង និងកូរ៉េខាងត្បូង «ចង់ឲ្យប្រទេសទាំងពីរ រួបរួមគ្នាឡើងវិញ ព្រោះជាជាតិសាសន៍តែមួយ»
៦៖ ព័ត៌មានរសើប៖ «គ្រប់គ្នាកំពុងអង្គុយមើលអាមេរិក បង្កើនកញ្ចប់ថវិកាប្រចាំឆ្នាំយោធាដល់ទៅ ៧០០ពាន់លានដុល្លារ ដែលវាច្រើនជាងថវិកាប្រទេសផ្សេងៗ បូកបញ្ចូលគ្នាទៅទៀត»
៧៖ ដូណាល់ ត្រាំ «គ្រោងផ្តាច់ជំនួយទៅស្ថានីយអវកាស ISS» ដែលនឹងនាំឲ្យចំណេញថវិកា ៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ!
៨៖ រុស្ស៊ី៖ «យើងអាចលក់ប្រព័ន្ធមីស៊ីល S-400 ឱ្យសហរដ្ឋអាមេរិក បើពួកគេគិតថាខ្លួនគ្មានសុវត្ថិភាព»
៩៖ ក្តៅគគុក! ក្រុមសកម្មជនកូរ៉េខាងត្បូង «ដុតទង់ជាតិកូរ៉េខាងជើង និងរូបថត លោក គីម ជុងអ៊ុន» ហើយរិះគន់ខ្លាំងៗចំពោះ ភាពឱនលំទោនដាក់ទីក្រុងព្យុងយ៉ាង
១០៖ ទោះជាបែបណាក្តី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង «ប្តេជ្ញារក្សាជំហរលុបបំបាត់ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង»
១១៖ ប្រទេសរុស្ស៊ី «ទទួលជោគជ័យថ្មីទៀតលើការបាញ់តេស្ត មីស៊ីលការពារដែនអាកាស» ធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន!
១២៖ តំណាងប្រធានាធិបតីចិន «ជួបជាមួយប្រធានសភាកូរ៉េខាងជើង ក្នុងទឹកដីកូរ៉េខាងត្បូង» ខណៈអត្ថន័យនៃកិច្ចពិភាក្សា មិនត្រូវបានទម្លាយ
១៣៖ បិទព្រលានយន្តហោះទីក្រុងឡុងដ៍ភ្លាមៗ ក្រោយរកឃើញគ្រាប់បែក សល់ពីសម័យសង្គ្រាមលោក នៅក្បែរផ្លូវហោះហើរតែម្តង! ៕