Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ដដឹកឈើចំនួន២គ្រឿងរបស់ក្រុមហ៊ុន «ឈុន ហុង» ដែលអាជ្ញាធរស្រុកព្រែកប្រសព្វ ចាប់កាត់ទ្រុងនោះ ត្រូវបានអនុញ្ញាតឲ្យទៅវិញ

12-02-2018 18:06

(ក្រចេះ)៖ លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា រថយន្ដដឹកឈើរបស់ក្រុមហ៊ុន «ឈុន ហុង» ចំនួន២គ្រឿង ដែលកម្លាំងចម្រុះចាប់កាត់ទ្រុងនោះ ត្រូវបានដោះលែងវិញហើយ ក្រោយពីមន្រ្តីជំនាញ ធ្វើការវាស់វែងរួចពិនិត្យឃើញថា មិនលើសច្បាប់អនុញ្ញាត។

នាយផ្នែករដ្ឋបាលរូបនោះ បានបន្តទៀតថា រថយន្ដដឹកឈើចំនួន២គ្រឿងរបស់ក្រុមហ៊ុន ឈុន ហុង ផ្ទុកឈើនោះត្រូវបានមន្រ្តីជំនាញអះអាងថា មានលិខិតអនុញ្ញាត គ្រាន់តែរថយន្ដ១គ្រឿង ខុសលក្ខណៈបច្ចេកទេស ហើយត្រូវបានក្រុមមន្រ្តីជំនាញកាត់ទ្រុងឲ្យត្រឹមត្រូវតាមច្បាប់។

លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជំហ៊ានដំបូងកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុក បានឃាត់រថយន្តពិនិត្យបច្ចេកទេស ហើយបានឃាត់រថយន្ដយីឌុបចំនួន២គ្រឿង ដែលតទ្រុងខាងក្រៅសង្ស័យថា មានការផ្ទុកឈើលើសច្បាប់អនុញ្ញាត តែក្រោយពីជំនាញធ្វើការរុះរើវាស់ជាក់ស្ដែង ឃើញថា មិនមានលើសនោះទេ ក៏បានប្រគល់រថយន្ដទាំង២គ្រឿងនោះ ឲ្យទៅក្រុមហ៊ុនវិញ។

សូមបញ្ជាក់ថា ប្រធានគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ ខេត្តក្រចេះលោក សេក ប៊ុនហេង បានដឹកនាំកម្លាំងចុះចាប់រថយន្ដរថយន្ដយីឌុប៥ភ្លូវ ដឹកឈើចំនួន៤គ្រឿង ចំនួន២គៅនៅយប់ចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅកំពង់ដព្រែកប្រលូង និងកំពង់ដកំពងគរ ស្ថិតក្នុងព្រែកប្រសព្វ ក្នុងនោះក៏មានរថយន្ដដឹកឈើរបស់ក្រុមហ៊ុន ឈុន ហុង ចំនួន២គ្រឿងផងដែរ៕