Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តកោះកុង ឃាត់ខ្លួនពលរដ្ឋ៣នាក់ លួចដាំកញ្ឆានៅក្រោយផ្ទះ និងចុះកាប់បំផ្លាញចោលអស់ជាច្រើនគុម្ព

12-02-2018 17:37

(កោះកុង)៖ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងវែង រួមជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះបង្ក្រាប ការដាំសារជាតិ ញៀនតាមផ្ទះ (កញ្ឆា) បានសរុបចំនួន២៣គុម្ព ដែលមានទីតាំងដាំស្ថិតនៅភូមិ ព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ឈ្មោះអ្នកដាំកញ្ឆារួមមាន ទី១៖ ឈ្មោះ នូ រៀម ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរនេសាទ (ដាំ៨គុម្ព), ទី២៖ ឈ្មោះ ជីត វ៉ាន់ឆៃ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនេសាទ (ដាំ៨គុម្ព), ទី៣៖ ឈ្មោះ ជាន ភុន ភេទប្រុស អាយុ៧៧ឆ្នាំ មុខរបរធ្វើស្រែ (ដាំ៩គុម្ពតូចៗ) អ្នកទាំង៣នាក់ រស់នៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ក្រោយចុះបង្ក្រាបរួចរាល់ កម្លាំងសមត្ថកិច្ច បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់ ឲ្យពួកគាត់បន្តការដាំដុះតទៅទៀត ចំណែកកញ្ឆាទាំងអស់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ដកដុតបំផ្លាញចោល៕