Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៦៣៥គ្រឿង និងផាកពិន័យ៣១១គ្រឿង

12-02-2018 17:15

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៦៥៦គ្រឿង រកឃើញល្មើសច្បាប់៦៣៥គ្រឿង (ម៉ូតូ៥៥ភាគរយ) អប់រំ៣២៤គ្រឿង និងផាកពិន័យ៣១១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១២ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៩៣៣គ្រឿង អប់រំ៧៤គ្រឿង និងផាកពិន័យចំនួន៧០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៦,៩៦៦គ្រឿង រកឃើញយានយន្តល្មើស ៦,៤៧០គ្រឿង (ម៉ូតូ៧២ភាគរយ) ក្នុងនោះអប់រំ ៣,៨២១គ្រឿង និងផាកពិន័យ២,៦៤៩គ្រឿង (ម៉ូតូ៨៥ភាគរយ)៕