(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា គ.ជ.ប គឺជាស្ថាប័នអនុច្បាប់ និងបច្ចេកទេសសុទ្ធសាធ ហើយត្រូវប្រកាសជំហរដូចមានចែងក្នុងរដ្ឋធម្មនុញ្ញា មាត្រា១៥០ថ្មី (ពីរ)។
សេចក្ដីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បញ្ជាក់ថា «គ្មាននរណាម្នាក់មានសិទ្ធិមករារាំងការងាររបស់ គ.ជ.ប បានទេ ជាពិសេស គ.ជ.ប កំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ»។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖