Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អត្តពលិក​អាល្លឺម៉ង់ កំពុងនាំមុខ​គេពីការឈ្នះ​មេដាយក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ រដូវរងា​ ខណៈម្ចាស់​ផ្ទះទើបឈ្នះ ១គ្រឿង​នៅឡើយ

12-02-2018 16:30

(ព្យុងឆាង)៖ ក្រុមកីឡាករ-កីឡាការិនីរបស់អាល្លឹម៉ង់ បានកំពុងនាំមុខគេបណ្តោះអាសន្នពីការឈ្នះមេដាយសរុបបាន ៤គ្រឿងក្នុងយុទ្ធនាការប្រកួតកីឡាអូឡាំពិក រដូវរងា ឆ្នាំ២០១៨ នៅទីក្រុង PyoengChang គ្រាដែលម្ចាស់ផ្ទះកូរ៉េខាង ត្បូងទើបតែឈ្នះមេដាយបានមេដាយមាស ១គ្រឿងនៅឡើយគិតត្រឹមថ្ងៃចន្ទ ទី១២ ខែកុម្ភៈនេះ។

យោងតាមគេហទំព័រ IOC បានបង្ហាញថា អត្តពលិកអាល្លឺម៉ង់ ដណ្តើមបានមេដាយសរុប ៤គ្រឿង ក្នុងនោះមេដាយ មាស (Gold) ៣គ្រឿង និងមេដាយសំរឹទ្ធ (Bronze) ១គ្រឿងផងដែរ ដោយមិនទាន់ឈ្នះមេដាយប្រាក់ (Silver) នៅឡើយទេ ក្នុងចំណោម ១៤ប្រទេសដែលឈ្នះមេដាយគិតត្រឹមថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ទៅលើ១៥ប្រភេទកីឡាដាក់ឲ្យ ប្រកួតប្រជែង ក្នុង Winter Olympic Games 2018 លើកទី២៣នេះ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះដែលមានរហូតដល់ទៅ ១៥ប្រភេទកីឡាផ្សេងៗគ្នានោះ បានបើក បានដំណើរការប្រកួតរយៈពេល ៤ថ្ងៃមកហើយ គិតត្រឹមថ្ងៃបើកសម្ពោធផ្លូវការនាថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានអត្តពលិកមកពី ៩២ប្រទេសចូលរួម ក្នុងការឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កូរ៉េខាងត្បូង៕