(ភ្នំពេញ)៖ T Shop (ធីសប) បានធ្វើការពង្រីកសាខាថ្មី របស់ខ្លួន បន្ថែមទៀត នោះគឺ សាខា សន្ធម៉ុក ជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% ជាច្រើនមុខទំនិញ ពិសេសជាងនេះទៅទៀតនោះ មានការផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា Baseus E25 , JBL Flip 4 original , Baseus Speaker E01 និងរង្វាន់ជាច្រើនមុខទៀត មិនតែប៉ុណ្ណោះ មានការហ្រ្វីអ៊ុតទូរស័ព្ទមួយថ្ងៃ ជូនអតិថិជនផងដែរ ដូចជា លោកអ្នកបាន ដឹងស្រាប់ ហើយថា ធីសប គឺជាអ្នកជំនាញក្នុងការអ៊ុតទូរសព្ទ និងលេងម៉ូតយ៉ាង ទាន់សម័យផងដែរ ។

ជាការពិតណាស់ ក្រុមហ៊ុនធី សប ជាក្រុមហ៊ុនមួយដែល នាំចូល និង ចែកចាយ នូវសម្ភារៈទូរស័ព្ទជាច្រើនសម្បូរបែប និងថ្មីសន្លាងដំបូងគេបង្អស់នៅកម្ពុជា ពិសេសជាក្រុមហ៊ុនមួយ ដែលមានប្រពន្ធ័គ្រប់គ្រង និងប្រពន្ធ័លក់ច្បាស់លាស់ ដែលធ្វើឲ្យ ធីសប អភិវឌ្ឍន៍ខ្លួន និងអាចផ្តល់សិទ្ធធុរកិច្ច របស់ខ្លួនជា ហូរហែរ ប្រកបដោយភាព ជោគជ័យនាពេល កន្លងមក ។

បច្ចេកវិទ្យា កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទើបធ្វើឱ្យអ្នក និយមប្រើប្រាស់ ទូរសព្ទ ស្ទើរទាំងអស់ ងាកមកចាប់អារម្មរណ៍លើទូរស័ព្ទ Smart Phone ដែលដើរទាន់សម័យកាល ហើយកាន់តែគួរឱ្យ ចាប់ អារម្មណ៍ទៀតនោះ គឺការលម្អ និងបំពាក់បន្ថែមនូវសម្ភារៈទំនើបៗភ្ជាប់នឹងទូរស័ព្ទ។
ដោយសារការមើលឃើញថា កំនើននៃការលក់ដ៏គួរឱ្យកត់សម្គាល់ និងមានការគាំទ្រយ៉ាងខ្លាំងទើបធ្វើឲ្យ ធី សប មានការបើកសាខាថ្មីជាបន្តបន្ទាប់ មិនថានៅទីក្រុងភ្នំពេញ ឬ តាមបណ្តាខេត្ត នានា ។ ក្រុមហ៊ុន ចែកចាយ និងនាំចូលសម្ភារៈទូរសព្ទ Smart Phone ឈានមុខគេ ធី សប បាន ពង្រីក ទីផ្សារ របស់ខ្លួន ដោយមាន គម្រោង បន្តផ្តល់សិទ្ធធុរកិច្ច របស់ ខ្លួនទៅកាន់បណ្តាខេត្តផ្សេងៗ ទៀត ពេល អនាគត ដើម្បីសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះសម្រាប់អតិថិជន ផងដែរ ។
ធី សប សាខាសន្ធម៉ុក ជាសាខាទី ៨ ហើយបើសរុបទាំងនៅតាម បណ្តាខេត្ត ទៀតនោះគឺមាន ១០សាខាហើយ នេះសបញ្ជាក់ឲ្យឃើញថា សន្ទុះនៃការគាំទ្ររបស់អតិថិជន ពិតជាមានការកើនឡើងគួរ ឲ្យកត់សំគាល់។
គួរបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ចូលឆ្នាំចិនខាងមុខនេះ ធីសប ទាំង១០សាខា មានការផ្តល់ជូនពិសេស សម្រាប់អតិថិជន នោះគឺការបញ្ចុះតម្លៃ ៥០% លើទំនិញជាច្រើនមុខ ហើយរាល់ការកម្ម៉ង់ទិញតាម Online ក៏ទទួលបានការបញ្ចុះតម្លៃនិង Free ការដឹកជញ្ជូនដល់កន្លែងផងដែរ ការផ្តល់ជូននេះចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ៕
សម្រាប់ព័ត៌មានបន្ថែម៖ ០៩៣ ៩១៣ ៩៩៩ ៕