មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ន សាម៉ុន និងព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក អ៊ិត សុធា មានទុកជាទម្ងន់ដោយសារម្ដាយទទួលមរណៈភាព
11-02-2018 16:52
(សៀមរាប)៖ លោក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី យក់ ម៉ានី, លោកស្រី ម៉ន វ៉ារី និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ មានទុកជាទម្ងន់ដោយឧបាសិកា ហាវ គឹមហេង ត្រូវជាម្ដាយ ម្ដាយក្មេក បានទទួលមករណៈភាព នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។
ព័ត៌មាននេះ ចាត់ទុកជាការគោរពជូនដំណឹងដល់ អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយនៃសពឧបាសិកា ហាវ គឹមហេង មេត្តាជ្រាបអំពីព័ត៌មានដ៏ក្រៀមក្រំនេះ និងអញ្ជើញចូលរួម។
សពត្រូវបានតម្កល់ទុកនៅគេហដ្ឋាន លោកស្រី ម៉ន វ៉ារី និងលោក អ៊ិត សុធា ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជិតសាលាដំបូងខេត្តសៀមរាប៕