(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៨៥៣គ្រឿង រកឃើញល្មើសច្បាប់៨៩៥គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ៥៩៩គ្រឿង និងផាកពិន័យ២៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២៤៣០គ្រឿង អប់រំ៣៧៣គ្រឿង និងផាកពិន័យចំនួន១៨៨គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៦៧៦គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៣,៣១០គ្រឿង រកឃើញយានយន្តល្មើស ៥,៨៣៥គ្រឿង (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ ៣,៤៩៧គ្រឿង និងផាកពិន័យ២,៣៣៨គ្រឿង (ម៉ូតូ៨៦ភាគរយ)៕