(ភ្នំពេញ)៖ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានជំរុញឱ្យក្រុមយុវជនខ្មែរ បង្វែរផ្នត់គំនិតចំពោះថ្ងៃទិវានៃសេចក្ដីស្រលាញ់ ១៤ កុម្ភៈ ខាងមុខនេះ ឲ្យមកជាថ្ងៃសាមគ្គីភាព ដើម្បីអភិវឌ្ឍមូលដ្ឋាន ក្នុងនាមខ្មែរតែមួយ និងក្នុងគោលបំណងរិតចំណងមិត្តភាពរវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ។​

ការថ្លែងយ៉ាងដូច្នេះ របស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលរៀបចំការប្រគុំតន្រ្តី ដោយក្រុមយុវជនសង្កាត់ប្ញស្សីកែវ «ក្នុងន័យសាមគ្គីភាពខណ្ឌឬស្សីកែវ» នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីលោកស្រី ទូច សារុម ប្រធានក្រុមការងារចុះជួយសង្កាត់ឬស្សីកែវ និងមន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ សង្កាត់, លោក-លោកស្រីចៅសង្កាត់, ក្រុមយុវជនសង្កាត់ទាំង៧ និងប្រជាពលរដ្ឋសរុបប្រមាណ​១,០០០នាក់ ស្ថិតនៅលើសួនច្បារទីលានប្រជាធិប្បតេយ្យថ្មី ខាងមុខឃ្លាំងសាំងសូគីមិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ​៕