(ភ្នំពេញ)៖ អត់កង្វល់ក្នុងការជ្រើសរើសវ៉ាលីក្នុងការដាក់សម្លៀកបំពាក់ ឬសំភារៈផ្សេងពីវ៉ាលីម៉ាក Lexicon Hard Side ដែលជាម៉ាកថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Victorinox ដែលជាក្រុមហ៊ុនល្បីល្បាញមួយ និងបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៨៩១មកម្លេះ។
វ៉ាលីម៉ាក Lexicon Hard Side ជាប្រភេទវ៉ាលីដែលផលិតពី PC របស់ Bayer ដែលធន់នឹងការធ្លាក់ ឬប៉ះទង្គិត។ Lexicon Hard Side មាន៤ទំហំ ដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរហោះហើរទៅឆ្ងាយៗ វ៉ាលីម៉ាក Lexicon Hard Side ក៏មានបំពាក់ទៅដោយកង់រឹងមាំ និងមិនមានសំឡេងរំខាន និងអាចផ្ទុកបរិមាណបន្ថែមរហូតដល់៣៤លីត្រ ដែលមិនលើសពីការកំណត់របស់កុ្រមហ៊ុនអាការសចរណ៍នោះឡើយ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ វ៉ាលីនេះក៏បានបំពាក់នៅកន្លែងពិសេសមួយ សម្រាប់ដាក់ឧបករណ៍បញ្ចូលថ្មទូរស័ព្ទចល័ត បានយ៉ាងងាយស្រួល។
វ៉ាលីម៉ាក Lexicon Hard Side ក៏មានបំពាក់នូវខ្សែក្រណាត់ ដែលមានរាងអក្សរ X ដែលអាចថែរក្សាវត្ថុដែលបត់ប្រកបដោយសវុត្ថិភាព ហើយវ៉ាលីក៏មានជញ្ជាំងដែលមានហោប៉ាវធំ ទន់ងាយស្រួលប្រើប្រាស់ និងលាងសម្អាត ក្រៅពីហោប៉ាវទាំងនេះ ក៏មានស្រទាប់ដែលមានរន្ធពីរ ដែលផ្ទុកនៅគ្រឿងបន្លាស់អតិបរមារវាងបង្គោលទ្រនាប់ថែមទៀតផង៕