(ភ្នំពេញ)៖ មនុស្សជាង៥ពាន់នាក់ បានចូលរួមទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ក្នុងពិធីជប់លៀងមហាសំណាង លើកដំបូងរបស់ស្រាបៀរអង្គរដែលត្រូវបានរៀបចំឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ក្នុងបរិវេណកោះពេជ្រ ជាមួយការតុបតែងលម្អរបែបប្រពៃណីចិនយ៉ាងទាក់ទាញ ប្រៀបដូចជាទីក្រុងមួយរបស់ប្រទេសចិនដូច្នេះដែរ។
ជាកិច្ចស្វាគមន៍ក្នុងពិធីនោះ អ្នកចូលរួមក៏បានរីករាយនឹងទស្សនីយភាពប្លែកៗជាច្រើន ដោយចាប់ផ្តើមពីការសម្តែងរបាំតោ ជាមួយការហក់លោត ពីបង្គោលមួយទៅបង្គោលមួយយ៉ាងប៉ិនប្រសប់ ដើម្បីជានិម្មិត្តរូបនៃការនាំមកសេចក្តីសុខចម្រើន មានបាន និងសុភមង្គល។ បន្ទាប់មកក៏មានការសម្តែងផ្សេងទៀតដូចជាការសម្តែងរបាំនាគជាគូ ប្រវែង២០ម៉ែត្ររបាំវាយស្គរ របាំសូត្រ និងបិទបញ្ចប់ដោយការសម្តែងរបស់ លោក ហេង ពិទូ កញ្ញា អេដា ហ្សូណូ សុខ ស្រីនាង និងឈិន ម៉ានិច នៅក្នុងបរិយាកាសសប្បាយរីករាយឥតឧបមា ។
ក្រៅពីនេះអ្នកចូលរួម ក៏បានរីករាយទទួលទាន មីនាំសំណាង ដែលអ្នកជាប់ខ្សែស្រឡាយចិននិយមយកមកទទួលឆ្នាំថ្មីក្នុងជំនឿថា នឹងបានអាយុយឺនយូរ និងចម្រុងចម្រើន។ជាងនេះទៅទៀត ស្រាបៀរអង្គរក៏មានរង្វាន់សន្ធឹកសន្ធាប់ទៀតពេញមួយឆ្នាំ គិតជាទឹកប្រាក់សរុបជាង ៥លានដុល្លារ ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជា សម្រាប់លើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ដែលទិញស្រាបៀរអង្គរកំប៉ុង ចំណុះ ៣៣០មម ។
ប្រសិនបើអតិថិជនគាស់ឃើញអក្សរ A, N, G, K, O ឬ R នៅក្រោមក្រវិលកំប៉ុង នោះនឹងឈ្នះរង្វាន់តាមលំដាប់ដូចជា iPhone X បាស JBL ប្រាក់សុទ្ធ ១០,០០០ដុល្លារស្រាបៀរអង្គរ ១កេស និងរង្វាន់ជាច្រើនផ្សេងទៀត។
លោក អុង គីកុង ប្រធានផ្នែលក់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានថ្លែងថា «យើងមានក្តីរំភើប ជាខ្លាំងដែលបានរៀបចំពិធីជប់លៀងមហាសំណាងលើកទីមួយនេះ សម្រាប់គ្រប់គ្នាអបអរ និងទទួលយកលាភ សំណាងក្នុងឱកាសឆ្នាំថ្មីនេះ។ ម្យ៉ាងទៀតដើម្បីឲ្យកាន់តែពិសេសថែមទៀត ស្រាបៀរអង្គរបានរៀបចំប្រ៉ូម៉ូសិនដ៏អស្ចារ្យមួយទៀតសម្រាប់ឲ្យអតិថិជនរបស់ខ្លួន ទទួលយកលាភសំណាងពេញមួយឆ្នាំ ជាមួយរង្វាន់សរុបជាទឹកប្រាក់ជាង ៥លានដុល្លារ។
ដើម្បីនាំលាភសំណាងដល់អតិថិជនឲ្យបានកាន់តែច្រើននាក់បន្ថែមទៀត ស្រាបៀរអង្គរក៏បានរៀបចំកម្មវិធីពិសេសដោយឡែកមួយទៀត ដែលមានតំណាងទេវតាទ្រព្យ ធ្វើដំណើរទៅតាមហាងនានា ពាសពេញទីក្រុងភ្នំពេញ ដើម្បីនាំលាភសំណាងដល់ពួកគតាមរយៈការចែកអាំងប៉ាវ។ ចំពោះអតិថិជនដែលបានថតរូបសែលហ្វីជាមួយទេវតាទ្រព្យ នឹងទទួលបានរង្វាន់ស្រាបៀរអង្គរកំប៉ុង និងរង្វាន់ភ្ញាក់ផ្អើលជាច្រើនទៀត ដើម្បីជានិម្មិតរូបនៃការនាំសំណាង។
ជាងនេះទៅទៀត អតិថិជនដែលបានទិញស្រាបៀរអង្គរនៅតាមផ្សារទំនើបនានា ក៏ទទួលបានលាភសំណាងដូចគ្នាពោលគឺទិញស្រាបៀរអង្គរ មួយយួរ (៤ឬ ៦កំប៉ុង) នឹងទទួលបានអាំងប៉ាវមួយដុំ ឬទទួលបានកាបូបក្លាស្សេមួយសម្រាប់ការទិញស្រាបៀរអង្គរ ១២កំប៉ុង។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រ៉ូម៉ូសិន៥លានដុល្លារ សូមចូលទៅកាន់ ហ្វេសប៊ុកស្រាបៀរអង្គរ fb.com/AngkorBeerOfficial ៕