(សៀមរាប)៖ គណបក្សប្រជាជនកម្ពុជាឃុំកណ្ដែក ស្រុកបា្រសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំពិធីបញ្ចូលសមាជិកគណបក្សថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន១៦៤នាក់។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ប៉ោ វណ្ណនិត សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានក្រុមការងារ ចុះជួយស្រុកប្រាសាទបាគង និងជាប្រធានក្រុមការងារចុះជួយឃុំកណ្តែក ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងពិធីនេះ លោក ប៉ោ វណ្ណនិត បានជួយឧបត្ថម្ភដល់សមាជិកគណបក្សថ្មីចំនួន១៦៤នាក់ ដោយក្នុងម្នាក់ៗទទូលបាន អាវយឺត និងមួកគណបក្ស១ សារ៉ុង១ និងថវិកាចំនួន២០,០០០រៀល៕