(ក្រចេះ)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយ ប្រធានគណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានចុះបង្រ្គាប ទីតាំងជល់មាន់មួយកន្លែង នៅចំណុចភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយដកហូតបានមាន់ជល់ជាច្រើនក្បាល។
លោក អ៊ួង សម្បិត្ត អភិបាលរងស្រុកចិត្របុរី បានបញ្ជាក់ទៀតថា ក្រោយពីររូបលោកបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានទីតាំងជល់មាន់នោះ លោកបានសុំគោលការណ៍ពីលោក ហង្ស ចាន់ឌី អភិបាលស្រុក ហើយលោកបានដឹកនាំកម្លាំងចុះបង្កា្របតែម្ដង។
លោក អ៊ឺម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ប្រតិបត្តិការបង្រ្គាបទីតាំងជល់មាន់នេះ មានការសម្របសម្រួលដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ដោយកម្លាំងអាវុធហត្ថជាច្រើននាក់ បានចុះទៅបង្ក្រាបតែការបង្ក្រាបនេះ មិនបានឃាត់ខ្លួនអ្នកចូលរួម លេងល្បែងភ្នាល់មាន់ជល់ទេ នោះគ្រាន់តែកម្លាំងអាវុធហត្ថទៅដល់ទីតាំងនោះពួកគេរត់បាត់អស់ហើយ និងបានដកហូត មានចំនួន១០ក្បាល អង្រុតដែកសម្រាប់ក្រុងមាន់ចំនួន៩ កន្រ្ទកដាក់មានចំនួន១០ និងសម្ភារមួយចំនួនទៀត។
បើតាមលោកអភិបាលរងស្រុក វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅសាលាស្រុកចិត្របុរី ហើយលោកបញ្ជាឲ្យមេភូមិសួរនាំអត្តសញ្ញាណម្ចាស់ផ្ទះ ដើម្បីរកអ្នកនៅពីក្រោយខ្នង នៃការបើកសង្វៀននេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី៕