(ព្រះវិហារ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុយ៉ាងអណោចអធ័ម ក្រោយ​ចូលអាឈើនៅក្នុងព្រៃ តែចៃដន្យត្រូវឈើរលំសង្កត់លើ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ និត នៀត ​អាយុ៣០ឆ្នាំ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើត ដើម្បីធ្វើការស្រាវជ្រាវបន្ដតាមនីតិវិធី៕