(ភ្នំពេញ)៖ បច្ចុប្បន្នក្នុងសង្គមខ្មែរបើនិយាយអំពីប្រព័ន្ធផ្សព្វផ្សាយហាក់កំពុងពេញនិយម ក្នុងការចម្លង និងធ្វើត្រាប់ពីកម្មវិធីនានារបស់បរទេស ពិសេសកម្មវិធីប្រទ្បងចម្រៀង ដែលកំពុងក្លាយជាទីពេញនិយមស្ថិតក្រោមឈ្មោះថា «លំដាប់ថ្នាក់ពិភពលោក» ជាឈ្មោះកម្មសិទ្ធិរបស់កម្មវិធីមួយ ហើយដែលប្រទេសនីមួយៗអាចទិញសិទ្ធិពីកម្មវិធីនេះ ដើម្បីយកទៅរៀបចំធ្វើជាកម្មវិធិប្រចំាប្រទេសខ្លួន ឬនៅកម្ពុជាហៅថា «Cambodia Idol»

តើកម្មវិធី Cambodia Idol បានឆ្លុះបញ្ចំាងអំពីសម្លេងធម្មជាតិមនុស្សឬទេ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងថា បើនិយាយអំពីការប្រទ្បងចម្រៀងក្នុងកម្មវិធីនេះគឺមិនថា ប្រទេសណា ឬប្រទេសណាទេ ឬក៏នៅកម្ពុជាស្ថិតក្រោមឈ្មោះថា «Cambodia Idol» ហើយដែលយើងឃើញកំពុងក្លាយជាទីពេញនិយមនៅតាមស្ថានីយ៍ទូរទស្សន៍ ឬក៏ការផ្សព្វផ្សាយបន្ដតាមបណ្ដាញសង្គម Facebook នោះ គឺពិតជាពុំឆ្លុះបញ្ចំាងអំពី សម្លេងធម្មជាតិមនុស្សបាននោះទេ។ ដោយហេតុថា «លក្ខ័ខណ្ឌទឹកដមសម្លេងធម្មជាតិ រវាងមនុស្សស្រី និងមនុស្សប្រុស» គឺមានលក្ខណៈផ្ទុយគ្នាស្រទ្បះ។

បានសេចក្ដីថា ចំពោះសម្លេងធម្មជាតិមនុស្សស្រី គឺមានទឹកដមសម្លេងពិរោះរបៀបមនុស្សស្រីម្យ៉ាងអីចេះទៅ! រីឯសម្លេងទឹកដមមនុស្សប្រុសគឺមានលក្ខណៈពិរោះរបៀបមនុស្សប្រុស ម្យ៉ាងអីចុះទៅ!។ បើដូចនេះសម្រាប់ទឹកដមសម្លេង គឺគេពុំអាចសំយោគសម្លេងធម្មជាតិរវាងមនុស្សស្រី និងមនុស្សប្រុសទំាងពីរនេះឲ្យមានលក្ខណៈជាសម្លេងធម្មជាតិមនុស្សដ៏អស្ចារ្យតែមួយ ដើម្បីតំណាងឲ្យមនុស្សបានទេ។

លោក រត្ន័ សណ្ដាប់ បន្ដថាក្នុងករណីសម្លេងធម្មជាតិមនុស្សនេះ គឺមិនខុសអំពីសម្រស់រវាងមនុស្សស្រី និងមនុស្សប្រុសយ៉ាងដូច្នោះដែរ គឺគេពុំអាចប្រទ្បងសម្រស់រវាងមនុស្សស្រី និងមនុស្សប្រុស រួចសំយោគយកលេខមួយតែម្នាក់ ដើម្បីតំណាងឲ្យលក្ខណៈសម្រស់របស់មនុស្សបានទេ។ មានន័យថា សម្រស់មនុស្សស្រីគេវាយតម្លៃថា ស្អាតអីចេះ ឬអីចុះទៅ រីឯមនុស្សប្រុសគេវាយតម្លៃថា សង្ហារអីចេះ ឬអីចុះទៅ។

បើដូច្នេះចំពោះកម្មវិធីប្រទ្បងចម្រៀង Cambodia Idol ដែលបង្កើតទ្បើងដោយមានការប្រទ្បងប្រកួតប្រជែងរវាងស្រ្ដី និងបុរស ហើយសម្រេចជ្រើសរើសនិងឲ្យមានការបោះឆ្នោត យកលេខមួយតែម្នាក់ដើម្បីតំណាងឲ្យសម្លេងធម្មជាតិរបស់មនុស្សក្នុងកម្មវិធីនេះ គឺពុំសម្ដែងអំពីលក្ខណៈសម្លេងធម្មជាតិរបស់មនុស្សនោះទេ។ បានន័យថា បើចង់តំណាងឲ្យសម្លេង ធម្មជាតិមនុស្ស គឺទាល់តែរើសដាច់ដោយទ្បែកៗពីគ្នារវាងជ័យលោភីស្រី និងជ័យលោភីប្រុស ទើបជាការតំណាងឲ្យសម្លេងធម្មជាតិរបស់មនុស្ស៕