(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល២នាក់ និងរបួសធ្ងន់២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង រថយន្តតូច៣គ្រឿង, រថយន្ដធុនធំ២គ្រឿង និងម៉ូតូរ៉ឺម៉ក១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានប្រជែង, ល្មើសល្បឿន និងស្រវឹង។
សូមបញ្ជាក់ថារយៈ១០ថ្ងៃ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានការណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន៨៣លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៣នាក់ រងរបួសស្រាលចំនួន៤៩នាក់ និងរបួសធ្ងន់ចំនួន៦៨នាក់៕