(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែមករាឆ្នាំ២០១៨ ទិសដៅអនុវត្តន៍បន្ត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានផ្សព្វផ្សាយសេចក្តីណែនាំរបស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការការពារយុទ្ធនាការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន វៀតណាម កូរ៉េ នាពេលខាងមុខ។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់បទបញ្ជា៣ចំណុចបន្ថែម ដើម្បីឲ្យថ្នាក់ដឹកនាំនគរបាលទាំងអស់ទូទាំងខេត្ត ត្រូវខិតខំយកចិត្តទុកដាក់៖ ទី១៖ ការងារគ្រប់គ្រងជនបរទេស, ទី២៖ ការងារចរាចរណ៍ផ្លូវគោក និងទី៣៖ ការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ ការងារសំខាន់ទាំង៣នេះ ត្រូវធ្វើឲ្យបានជាប់ជាប្រចាំជាពិសេសត្រូវចូលរួម អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុចឲ្យបានកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត៕