Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រួលខេត្តពោធិ៍សាត់ ចុះអង្កេតរកទំនិញខូចគុណភាព នៅផ្សារប្រម៉ោយ ស្រុកវាលវែង, រកឃើញទំនិញមួយចំនួនដែលខូចគុណភាព

10-02-2018 18:45

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេតពោធិ៍សាត់ សហការជាមួយអាជាធរដែនដី នៅរសៀលថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យទំនិញ នៅតាមផ្សារប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីរកទំនិញដែលខូចគុណភាព។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា សម្រាប់ការងារនេះ ក្រុមការងារបានរកឃើញទំនិញខូចគុណភាពតែ៣គីឡូក្រាមប៉ុណ្ណោះ។

ជាមួយគ្នានេះ មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ នឹងបន្តការងារនេះដូចភ្លៀងរលឹម ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ៕