(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលស្រុកស្នួល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ដែលទន្រ្ទានយកដីរបស់ ក្រុមហ៊ុនមេមត់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានលើកគ្នាមកតវ៉ាបិទផ្លូវជាតិលេខ៧៦A ត្រង់ភូមិជើងខ្លេ ឃុំ២ធ្នូរ ស្រុកស្នួល អស់រយៈពេលជាង១ម៉ោង ទើបរំសាយវិញ។
លោកអភិបាលស្រុក បានបញ្ជាក់ថា បញ្ហាពលរដ្ឋចំនួន២៣០នាក់ តវ៉ាបិទនោះរឿងព្រំដីរបស់ក្រុមហ៊ុនមេមត់ យកជាកម្មសិទ្ធផ្ទាល់ខ្លួននោះ គឺពួកគាត់ធ្លាប់ទៅកាប់ព្រៃ ដែលជាសម្បិត្តរដ្ឋ យ៉ាងអនាធិបតេយ្យ ហើយក៏ត្រូវបានអជ្ញាធរចុះទៅសម្រួល និងណែនាំជាច្រើនលើកច្រើនសារ តែពួកគាត់នៅតែបន្ដសកម្មភាព ទើបនៅព្រឹកនេះពួកគាត់លើកគ្នា មកបិទផ្លូវតវ៉ានេះដោយមាន ការបង្ខំពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ទើបពួកគាត់ព្រមរំសាយវិញ។
យ៉ាងណាមិញ ពាក់ព័ន្ធការបិទផ្លូវនេះដែរ កម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនមនុស្ស២នាក់ ទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្នួលផងដែរ ព្រោះសង្ស័យថាជាមេក្លោងនាំឲ្យមានការបិទផ្លូវ។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋផ្សេងទៀត ត្រូវបានលោកអភិបាលស្រុកបញ្ជាក់ថា លោកសម្របសម្រួល អប់រំណែនាំពួកគាត់ ហើយអាចទទួលយកបាន ក៏ព្រមត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕