(ក្រចេះ)៖ ប្រធានគណៈបញ្ជាការឯកភាព ស្រុកព្រែកប្រសព្វ ខេត្តក្រចេះលោក សេក ប៊ុនហេង បានដឹកនាំកម្លាំងចុះចាប់រថយន្ដរថយន្ដយីឌុប៥ភ្លូវ ដឹកឈើចំនួន៤គ្រឿង ចំនួន២គៅនៅយប់ចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅកំពង់ដព្រែកប្រលូង និងកំពង់ដកំពងគរ ស្ថិតក្នុងព្រែកប្រសព្វ។

លោក សេក ប៊ុនហេង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ នៅរសៀលថ្ងៃនេះថា រថយន្ដទាំងនោះខុសលក្ខណៈបច្ចេកទេស និងផ្ទុកឈើលើសច្បាប់អនុញ្ញាតរូមមាន៖

ទី១៖ រថយន្ដពាក់ស្លាកលេខព្រះសីហនុ 3A-5900 ម្ចាស់ឈ្មោះ លី វន្ត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិរកាកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ
ទី២៖ រថយន្ដពាក់ស្លាកលេខ ភ្នុំពេញ 3B-0256 ម្ចាស់ឈ្មោះ នី គឹមសី ភេទប្រុស អាយុ៤០ឆ្នាំ ភូមិសង្កាត់ក្រុងក្រចេះ
ទី៣៖រថយន្ដគ្មានពាក់ស្លាកលេខ ដឹកដំឡូង ត្រៀមចេញពីចំណុចចំការបេង ក្រោយភូមិសាស្រ្តឃុំ ព្រែកប្រសព្វ ម្ចាស់រថយន្ដឈ្មោះ ជ្រុន ខំ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិរការខ្នុ​ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ
ទី៤៖ រថយន្ដពាក់ស្លាកលេខ ភ្នំពេញ 3E-1401 ម្ចាស់ឈ្មោះ កាក់ ប៊ុនថា អាយុ៣៣ឆ្នាំ នៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដឹកដំឡូងមី។

លោក សេក ប៊ុនហេង បញ្ជាក់បន្ថែមថា ចំពោះរថយន្ដខុសបច្ចេកទេស កម្លាំងសមត្ថកិច្ច និងមន្ទីរសាធារណការ កំពុងតែធ្វើការវាស់វែងដើម្បីកាត់ទ្រុង។ ចំណែកករណីរថយន្ដដឹកឈើរបស់ក្រុមហ៊ុន ឈុន ហុង ចំនួន២គ្រឿង មានមួយគ្រឿងខុសលក្ខណៈបច្ចេកទេស និងមួយគ្រឿងទៀត ផ្ទុកឈើលើសច្បាប់អនុញ្ញតប្រហែល១០ម៉ែត្រគូប។ សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕