(សៀមរាប)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសៀមរាប បានដឹកនាំសមាជិក សមាជិកា បើកយុទ្ធនាការនេះនៅមណ្ឌលភូមិភាគទី៤ ក្នុងខេត្តសៀមរាប។
ថ្លែងក្នុងឱកាសពិធីបើកយុទ្ធនាការនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណក្រុមការងារ គណបក្សខេត្ត ពិសេសខេត្តសៀមរាប ដែលបានរៀបចំកន្លែងប្រជុំ និងរៀបចំកម្មវិធីកាងារសហការល្អ ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។
បើតាមសម្ដេចក្រឡាហោម ស ខេង គណបក្សប្រជាជន តាំងពីដើមមករំដោះប្រទេសក្នុងឆ្នាំ១៩៧៩ កសាងប្រទេសពីបាតដៃទទេ រហូតផ្តើមចេញ នៅការចរចាទីក្រុងប៉ារីស ស្វែងរកសន្តិភាពបានពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្ដែក្រុមបក្សប្រឆាំងហ៊ានធ្វើគ្រប់យ៉ាង ដោយមិនគិតពីការអន្តរាយដល់ប្រទេសជាតិឡើយ តាមរូបភាពបដិវត្តពណ៌ ទោះបីកម្ពុជា បានកំចាត់បក្សពួកបក្សប្រឆាំង កន្លងមកក៏ដោយ ក៏គេនៅតែរកវិធីដើម្បីបន្តបដិវត្តពណ៌នៅកម្ពុជាបន្តទៀតការកាន់អំណាច មិនតាមការបោះឆ្នោតនៅកម្ពុជា គឺមិនបានសុខទេ លន់ នល់ និង ប៉ុល ពតទេ។
សម្ដេចបញ្ជាក់ទៀតថា បក្សប្រឆាំងឃុំឃិត និងបរទេស តាមការថ្លែងការផ្ទាល់របស់មេដឹកនាំរបស់ពួកគេឥឡូវ គេបង្កើតចលនាសង្គ្រោះជាតិ នេះគឺជាអំពើរខុសច្បាប់ ស្មើឧទ្ទាមកម្ពុជា តែកម្ពុជាជាប្រទេសនីតិរដ្ឋ ដូចនេះការឃុបឃិត និងការលូកដៃចូលរបស់បរទេសត្រូវអនុវត្តន៍តាមច្បាប់។
សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកាថា ត្រូវដណ្តើមជោគជ័យក្នុងការបោះព្រឹទ្ធសភាឲ្យបាន ព្រោះជាស្ថាប័នសំខាន់ ជំនួសពេលអវត្តមានព្រះមហាក្សត្រ៕