(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានប្រជែង, មិនគោរពសិទ្ធិ, ស្រវឹង និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថារយៈ០៩ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានការណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន៧៨លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន៥១នាក់ រងរបួសស្រាលចំនួន៤៧នាក់ និងរបួសធ្ងន់ចំនួន៦៦នាក់៕