Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ផ្សារក្រុងសែនមនោរម្យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរៗនោះផងដែរ (Video inside)

10-02-2018 03:42

(មណ្ឌលគីរី)៖ ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ពីខេត្តមណ្ឌលគីរី បានរាយការណ៍នៅម៉ោង៣៖៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះឲ្យដឹងថា មានករណីអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានលេបត្របាក់តូបអស់ជាច្រើន នៅផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

ការឆាបឆេះទាំងយប់បែបនេះ បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរមិនទាន់ដឹងអំពីមូលហេតុនៃការឆាបឆេះនៅឡើយនោះទេ និងក៏មិនអាចយករបស់របរទាន់នោះដែរ។ តាមសេចក្តីរាយការណ៍បន្ថែមបានឲ្យដឹងថា អគ្គិភ័យបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរៗផ្សារនោះផងដែរ។