Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី២៧

09-02-2018 21:53

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី២៧។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញ ចូលរួមពីសំណាក់សិក្ខាកាមសរុបចំនួនចំនួន១០៦ អង្គ/នាក់ នៅទីស្តីការក្រសួងធម្មការ និងសាសនា រាជធានីភ្នំពេញ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា នេះជាសកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកលើកកម្ពស់ ការពង្រឹងការប្រតិបត្តិ នូវប្រពៃណីទំនៀមទម្លាប់ខ្មែរយើងឲ្យបានគង់វង្ស ក្នុងសកលភាវូបនីយកម្ម និងការអភិវឌ្ឍគ្រប់វិស័យ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕