(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា,លោក អាន គុន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក វង់ វុធ ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីម៉ោង០០យប់នេះទៅ មិនត្រូវឲ្យមានរថយន្តតទ្រុងខុសបច្ចេកទេស ធ្វើដំណើរលើដងផ្លូវទៀតនោះឡើយ, អភិបាលរាជធានី-ខេត្ត ត្រូវដកចេញពីតំណែងឲ្យអស់បើធ្វើរឿងនេះមិនបាន
២៖ អភិបាលរាជធានីភ្នំពេញ ប្រកាសហាមឲ្យរថយន្តធុនធ្ងន់ប្រភេទកុងតឺន័រ បើកចូលក្រុងនៅពេលថ្ងៃដាច់ខាត លើកលែងតែពេលយប់ ដោយមានពេលកំណត់ច្បាស់លាស់
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចាញ់ល្បិចទណ្ឌិត សម រង្ស៉ី ដែលបបួលឱ្យឈប់ធ្វើនយោបាយ នៅអាយុ៦៥ឆ្នាំ
៤៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សង្ឃឹមថាកាសែតញូវយ៉កថាម នឹងមិនផ្សាយអាក្រក់ពីកម្ពុជា ព្រោះសម្ដេចមិនមានពានរង្វាន់ Fake News ជូនដូចប្រធានាធិបតីអាមេរិកទេ
៥៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចាប់ដៃគូជាមួយមហាអំណាចចិនគឺជារឿងដ៏ត្រឹមត្រូវ ហើយអ្នកដែលរិះគន់ពីការវិនិយោគរបស់ចិន នៅកម្ពុជា គឺព្រោះតែគេច្រណែនចិន
៦៖ សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យអ្នកបើកបរទាំងឡាយ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យខ្ជាប់ខ្ជួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម
៧៖ Fresh News នឹងពង្រីកការផ្សាយរបស់ខ្លួនទៅកាន់ «ភាសាចិន» មួយទៀត ក្រោយឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន
៨៖ សម្តេច ស ខេង៖ កម្ពុជាមិនបានគេចវេស ក្នុងការទទួលពលរដ្ឋខ្លួន ដែលអាមេរិកនឹងបញ្ជូនមកវិញនោះឡើយ
៩៖ លោក អ៊ុ សំអាន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវតុលាការកំពូល តម្កល់ទោស២ឆ្នាំ៦ខែដដែល
១០៖ គ.ជ.ប ប្រកាសថា បក្សនយោបាយ៤ ដាក់ភ្នាក់ងារសង្កេតការណ៍ទូទាំងរាជធានី៧៥នាក់ សម្រាប់ចូលរួមសង្កេតការណ៍បោះឆ្នោត ព្រឹទ្ធសភា
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតប្រធានសភាជាន់ខ្ពស់កូរ៉េខាងជើង និងប្អូនស្រីបង្កើនលោក គីម ជុងអ៊ុន មកដល់ទឹកដីកូរ៉េខាងត្បូងដោយសុវត្ថិភាព!
២៖ ប្រជាជនកូរ៉េខាងត្បូងរាប់រយនាក់ «សម្តែងការពេញចិត្តខ្លាំង ចំពោះក្រុមតន្ត្រីកូរ៉េខាងជើង» ដែលបានប្រគុំរួមគ្នាក្នុងទីក្រុង Gangneung ដើម្បីអបអរព្រឹត្តិការណ៍កីឡាអូឡាំពិក!
៣៖ ទ័ពអាកាសចិន «បញ្ជូនយន្តហោះចម្បាំង Su-35 ទើបទិញពីរុស្ស៊ី ទៅល្បាតសមុទ្រចិនខាងត្បូង» ចំពោះមុខការចល័តនាវាចម្បាំងអាមេរិក...
៤៖ រដ្ឋាភិបាលអាមេរិក «ប្រកាសបិទជាផ្លូវការលើកទីពីរ» ដោយសារព្រឹទ្ធសភា មិនអាចអនុម័តកញ្ចប់ថវិកាទាន់ពេល...
៥៖ ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង ប្តេជ្ញារួមគ្នាបន្តដាក់សម្ពាធកូរ៉េខាងជើង ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ...
៦៖ គួរឲ្យចាប់អារម្មណ៍! មន្ត្រីទ័ពអាកាសឥណ្ឌា «ត្រូវចាប់ខ្លួនដោយសារ ធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់យោធា» ទៅឲ្យមន្ត្រីចារកម្មប៉ាគីស្ថាន ប្រុសបន្លំខ្លួនធ្វើស្រី...
៧៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីព្រលយមួយឃ្លា៖ «វត្តមានយោធាអាមេរិកក្នុងប្រទេសស៊ីរី គឺខុសច្បាប់...»
៨៖ ក្រុមហ៊ុនផលិតសព្វាវុធយក្សអាមេរិក «រំពឹងថាសិង្ហបុរី នឹងទិញយន្តហោះបំបាំងកាយ F-35» ព្រោះជាផលិតផលល្អផ្តាច់គេ...
(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា,លោក អាន គុន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក វង់ វុធ)