(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានសម្រេចផ្តល់កញ្ចប់ថវិកាចំនួន ១លាន និង២៥ម៉ឺនដុល្លារក្នុង១ឆ្នាំ សម្រាប់គម្រោងអភិវឌ្ឍបាល់ទាត់នៅកម្ពុជាយូរអង្វែង។
សូមបញ្ជាក់ផងដែរថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្នុងកិច្ចសមាជិកប្រតិបត្តិរបស់ FIFA (FIFA Executive Football Summit 2018) ពេញ១ថ្ងៃនាថ្ងៃសុក្រ ទី០៩ ខែកុម្ភៈនៅសណ្ឋាគារ Sofitel Phnom Penh ខណៈរៀងរាល់ឆ្នាំនាពេលកន្លងមក FIFA អោយតែ ៧៥ម៉ឺនដុល្លារ។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ប្រធានដែលទើបឡើងកាន់តំណែង FIFA ថ្មីលោក Infantino បានឲ្យដឹងថា «គម្រោងបន្ថែមថវិកានេះគឺសម្រាប់កម្ពុជា ដើម្បីបន្តអភិវឌ្ឍបាល់នៅទូទាំង ២៥ខេត្ត-ក្រុងនៅកម្ពុជា ស្របពេលក៏ត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ ផងដែរនោះ»។
សូមបញ្ជាក់ថា កិច្ចប្រជុំ FIFA Executive Football Summit 2018 ត្រូវបានបញ្ចប់នៅម៉ោង៦ល្ងាចថ្ងៃសុក្រនេះ ក្រោយធ្វើការប្រជុំ១ថ្ងៃពេញ ពីបណ្តា២០ប្រទេសមកពីទាំង ៥ទ្វីបដែលជាសមាជិករបស់ FIFA៕