Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ទេសរដ្ឋមន្រ្តី អៀង មូលី បើកកិច្ចប្រជុំ ផ្សព្វផ្សាយ​ខ្លឹមសារទាំងស្រុង នៃមហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា ដល់អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍

09-02-2018 17:18

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំ ដើម្បីធ្វើការផ្សព្វផ្សាយ​នូវសេចក្ដីសម្រេចចិត្ត ខ្លឹមសារទាំងស្រុង នៃមហាសន្និបាតវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកា នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

កិច្ចប្រជុំទាំងមូល ក៏មានការអញ្ជើញចូលរួម ពីសំណាក់សមាជិក សមាជិកា ជាច្រើននាក់ ដោយបានបង្ហាញពីគោលនយោបាយ ដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា នៅក្នុងការដឹកនាំប្រទេស អស់រយៈពេលជាង៣០ឆ្នាំ ធ្វើឲ្យប្រទេសមានការីកចម្រើនឥតឈប់ឈរ និងបន្តរក្សាបាននូវសុខសន្តិភាព ពេញលេញ សម្រាប់ឲ្យប្រជាជនទាំងមូល អភិវឌ្ឍសេដ្ឋកិច្ច កាន់តែប្រសើរឡើង។

​ថ្ងៃនេះ ដើម្បីឲ្យសមាជិកបក្សអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានយល់ដឹងច្បាស់នូវ របៀបវារៈនៃមហាសន្និបាត ដើម្បីឈាន ទៅការសម្រេចគោលនយោបាយ របស់គណបក្ស ឲ្យមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ ដើម្បីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារទាំងស្រុង នៃមហាសន្និបាត ក្រោមអធិបតីភាពលោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការបក្ស អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

សូមបញ្ជាក់ថា គណៈបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណៈបក្សប្រជាជនកម្ពុជា រយៈពេល៣ថ្ងៃ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា រហូតដល់ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាព​របស់ សម្ដេច​តេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជីកា ជាងពីរពាន់នាក់៕