ក្រុមហ៊ុន ជីប ម៉ុង នាំចូលនំថ្មីមកទីផ្សារកម្ពុជា
09-02-2018 15:34
(ភ្នំពេញ)៖ ក្រុមហ៊ុនជីប ម៉ុង គ្រុប បាននាំចូលនំប្រភេទថ្មីគឺ នំមឹក «Snack Jack» ពីប្រទេសថៃ មកចែកចាយបន្តនៅប្រទេសកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នំមឹក «Snack Jack» ដែលក្រុមហ៊ុននាំចូលមានពីររសជាតិ គឺរសជាតិហឺរ (Spicy Squid Flavor) និងរសជាតិសារ៉ាយសមុទ្រ (Seaweed Squid Flavor)។
«Snack Jack» ត្រូវបានផលិត ដោយក្រុមហ៊ុនផលិតនំហាណាមិ (Hanami) ដែលត្រូវបានក្រុមហ៊ុន ជីប ម៉ុង នាំចូល និងចែកចាយក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០០ ៕