(ភ្នំពេញ)៖ ដើម្បីអបអរសាទរដល់បុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ Fresh News នឹងចាប់ផ្ដើមផ្សាយជាភាសាចិនបន្ថែមទៀតពីលើភាសាខ្មែរ និងភាសាអង់គ្លេស ដែលបានផ្សាយរួចមកហើយ ដើម្បីបម្រើទីផ្សារចិននៅកម្ពុជា ក៏ដូចជាបងប្អូនប្រជាជនចិន ងាយស្រួលទទួលបានព័ត៌មានពីសង្គមកម្ពុជាផងដែរ។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានថ្លែងឲ្យដឹងថា ការពង្រីកចេញផ្សាយព័ត៌មានជាភាសាចិនបន្ថែមទៀតនេះ ដោយបានមើលឃើញ ពីកំំណើននៃចំនួនអ្នកវិនិយោគចិន និងប្រជាជនចិន មានសន្ទុះកើនឡើងច្រើនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ហើយពួកគេត្រូវការព័ត៌មានពីនយោបាយសង្គម និងសេដ្ឋកិច្ចកម្ពុជាជាចាំបាច់ ដើម្បីតាមដាននិងសម្រាប់ស្ថេរភាពនៃជំនួញរបស់ពួកគេ។ ដូច្នេះព័ត៌មានជាភាសាចិនរឹតតែបង្កភាពងាយស្រួលដល់បងប្អូនប្រជាជនចិនទទួលបានពិតប្រាកដ និងមិនបាច់ត្រូវការ អ្នកបកប្រែនោះឡើយ។ Fresh News នឹងពង្រីកការផ្សាយរបស់ខ្លួនជា «ភាសាចិន» នៅក្រោយឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
បច្ចុប្បន្នក្រៅពីព័ត៌មានជាភាសាខ្មែរ ដែលជាទីផ្សារពេញនិយមនៅក្នុងស្រុក, ព័ត៌មានភាសាអង់គ្លេសរបស់ Fresh News ក៏បាននឹងកំពុងទទួលនូវការគាំទ្រពីក្រៅប្រទេស ជាពិសេសប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
គិតត្រឹមដើមឆ្នាំ២០១៨នេះ Fresh News មានមិត្តអ្នកអាននៅលើ App ប្រមាណជា១.១លាននាក់ លើគេហទំព័រមានអ្នកចូលទស្សនាប្រចាំថ្ងៃជាង៥០ម៉ឺននាក់ ខណៈលើបណ្តាញ ទំនាក់ទំនង Facebook មានអ្នកចុច Like ជិត២.៥លានទៅហើយ។ Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក។
អង្គភាពព័ត៌មាន Fresh News រួមមានសេវាកម្មដូចខាងក្រោម៖
1, App Fresh News + Fresh News international (ព័ត៌មានទាំង៣ភាសា)
2, http://www.freshnewsasia.com (ព័ត៌មានភាសាខ្មែរ)
3, http://en.freshnewsasia.com (ព័ត៌មានភាសាអង់គ្លេស)
4, http://cn.freshnewsasia.com (ព័ត៌មានភាសាចិន)
5, http://www.freshnewsasia.tv (ទូរទស្សន៍ Online)
6, http://radio.freshnewsasia.com (ស្តាប់វិទ្យុ Online)
7, https://www.facebook.com/pg/freshnewsasia (ហ្វេសប៊ុកព័ត៌មាន)
8, https://www.facebook.com/freshnewstvonline (ហ្វេសប៊ុកទូរទស្សន៍)
9, https://www.youtube.com/user/freshnewsvideo/videos (Youtube)
10, http://khmertalking.com (គេហទំព័រព័ត៌មានកំសាន្ត)